ក្រសួងសុខាភិបាល​កម្ពុជា​ បន្តរកឃើញពលករខ្មែរ​ ៣នាក់ទៀតឆ្លងជំងឺកូវីដ១៩ ដែលទេីបមកពីប្រទេសថៃ,ប៉ុន្តែអ្នកជំងឺ៣នាក់ បានជាសះស្បើយ

ចែករំលែក៖

ភ្នំពេញ៖ បេីយោងតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះថា៖មន្រ្តីជំនាញបន្តរកឃើញពលករខ្មែរ ចំនួន៣នាក់ទៀត ឆ្លងជំងឺកូវីដ១៩ដែលទើបធ្វើដំណើរមកពីប្រទេសថៃ។ ជាមួយគ្នានេះអ្នកជំងឺ៣នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យផងដែរ។

ជាក់ស្តែងនៅក្នុងសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងសុខាភិបាលបានបង្ហាញពីអត្តសញ្ញាណពលករខ្មែរដែលឆ្លងជំងឺកូវីដ១៩ ទាំង៣នាក់រួមមាន៖

១៖ បុរសជនជាតិខ្មែរ អាយុ ៣៤ឆ្នាំស្នាក់នៅស្រុកព្រះស្តេច ខេត្តព្រៃវែង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៥ ខែមករាឆ្នាំ២០២១។ បច្ចុប្បន្នត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេត្យបង្អែក ខេត្តបន្ទាយមានជ័យ។

២៖ ស្ត្រីជនជាតិខ្មែរអាយុ ២៦ឆ្នាំ ស្នាក់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។

៣៖ ស្ត្រីជនជាតិខ្មែរ អាយុ ៣៣ឆ្នាំ ស្នាក់នៅស្រុករុក្ខគិរី ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករាឆ្នាំ២០២១ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។

ដោយឡែកសម្រាប់អ្នកជំងឺជាសះស្បើយទាំង៣នាក់ខាងលេីនេះរួមមាន៖

១៖ ស្ត្រីជនជាតិខ្មែរ អាយុ ៣៣ឆ្នាំ ស្នាក់នៅភូមិស្ពានកណ្ដាល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃមកដល់កម្ពុជានៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១។

២៖ ស្ត្រីជនជាតិខ្មែរ អាយុ ២១ឆ្នាំ ស្នាក់នៅឃុំជ្រោយស្មៅ ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១។

៣៖ ស្ត្រីជនជាតិខ្មែរ អាយុ ២៩ឆ្នាំ ស្នាក់នៅភូមិនិមិត្ត៣ ឃុំនិមិត្ត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១។

សូមជម្រាបថាចំពោះស្ត្រីទាំង ០៣នាក់ដែលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ចំនួន០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។

គួរបញ្ជាក់ថាបច្ចុប្បន្ននេះ ប្រទេសកម្ពុជាបេីគិតត្រឹមម៉ោង៧៖០០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤៣៩នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៣៨៥នាក់ និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ៥៤នាក់៕ដោយ៖សតារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print