ធ្លាយរឿងអាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ

ចែករំលែក៖

ខេត្តតាកែវ៖ សារាចរណែនាំរបស់សម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ជាក់ច្បាស់ម្ដងហើយម្ដងទៀតថាមិនអនុញ្ញាតឲ្យមានការជួលដីស្រែឲ្យទៅជនជាតិវៀតណាមធ្វើស្រែប្រាំងនោះជាដាច់ខាត។ប៉ុន្តែបណ្តាស្រុកខ្លះជាប់ព្រំដែនវៀតណាមនៃខេត្តតាកែវនៅតែបំពានសេចក្តីណែនាំរបស់សម្ដេចក្រឡាហោមម្ដងហើយម្ដងទៀត។

អាជ្ញាធរស្រុកកោះអណ្ដែត បុរីជលសារនិងអង្គរបុរីត្រូវគេរាយការណ៍ថាបានជួលដីស្រែប្រាំងរាប់សិបតាហើយទៅជនជាតិវៀតណាមចូលមកធ្វើស្រែប្រាំងដែលប្រការនេះការបំពាននិងគឺបំពានសេចក្តីណែនាំរបស់សម្ដេចក្រឡាហោមសខេង។ជនជាតិវៀតណាមខ្លះបានបោះតង់ធ្វើរោងនៅជាអចិន្ត្រៃយ៍តែម្ដងនិងខ្លះពេលល្ងាចវិលត្រឡប់ទៅប្រទេសគេវិញ។

មន្ត្រីនគបាលអន្តោប្រវេសន៍ខេត្តបង្ហើបឲ្យដឹងថា មាន​ជនជាតិ​វៀតណាម ចូល​មក​ធ្វើស្រែ​នា​រដូវប្រាំង​លើ​ទឹកដី​ក្នុងស្រុក​បូ​រី​ជលសារ និង​ស្រុក​កោះអណ្តែត ពិតប្រាកដ​មែន ដោយ​ពួក​គេ​ទាំងនោះ​ខ្លះ​បោះ​តង់សង់​ជា​រោង​ស្នាក់​នៅ​ធ្វើស្រែ ខ្លះ​ទៀត​មិន​បាន​ធ្វើ​រោង​ស្នាក់​នៅ​ធ្វើ​នៅ​ក្បែរ​ដីស្រែ​ដែល​កំពុង​បង្កបង្កើន​ផល​នោះ​ទេ គឺ​មក​ព្រឹក រួច​ត្រឡប់​ទៅ​វិញ​ល្ងាច​។ ចំណែក​ស្រុក​កោះអណ្តែត មាន​ជនជាតិ​វៀតណាម​ធ្វើស្រែ តែ​ពួក​គេ​មាន​លិខិត​អនុញ្ញាតិ​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ស្របច្បាប់ និង​ខ្លះ​ក៏​ចូល​មក​ធ្វើ​រោង ដើម្បី​ស្នាក់​នៅ​ផង​ដែរ​។

ចំពោះ​ករណី​មានការ​បែកធ្លាយ​ជនជាតិ​វៀតណាម​មក​ជួល​ដី​ធ្វើស្រែ​ក្នុងស្រុក​បូ​រី​ជលសារ​នេះ លោក ទុ​យ សុ​ភ័​ក្រ អភិបាលស្រុក​បូ​រី​ជលសារ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ  ដោយ​ហៅ​ទូរស័ព្ទ​ចូល​មិន​មាន​អ្នក​ទទួល​។

លោក ផា​ន ផល អធិការ​នគរបាល​ស្រុក​បូ​រី​ជលសារ បានឲ្យដឹងថា រឿង​នេះ​លោក​មិនដឹង​ច្បាស់​នោះ​ទេ ហើយ​លោក​ក៏​មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​ជួល​ដី​ឲ្យ​វៀតណាម​ធ្វើស្រែ​ប្រាំង​នោះ​ដែរ គឺ​មានឈ្មោះ​ទាហាន​ព្រំដែន​ម្នាក់​ជា​អ្នក​ធ្វើ​។

រឿងរ៉ាវនៃការជួលដីស្រែទៅឲ្យជនជាតិវៀតណាមនៅជិតព្រំដែនក្នុងខេត្តតាកែវបានកើតឡើងជាញឹកញាប់ទោះបីជាក្រសួងមហាផ្ទៃបានណែនាំម្ដងហើយម្ដងទៀតយ៉ាងណាក៏ដោយ។គេរង់ចាំមើលថាតើថ្នាក់ដឹកនាំខេត្តតាកែវនឹងបណ្ដាស្រុកទាំងឡាយអ្នកបានជួលដីឲ្យជនជាតិវៀតណាមចូលមកធ្វើស្រែនោះបានអ្វីឆ្លើយតបជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ?

ចំពោះករណីនេះអភិបាលខេត្តតាកែវមិនអាចទាក់ទងដើម្បីសុំការបំភ្លឺបានទេនៅថ្ងៃអាទិត្យនេះ។

ដោយឡែកលោក សុខ ឥសាន ធ្លាប់មានប្រសាសន៍ថា, រាជរដ្ឋាភិបាលកម្ពុជាមានផែនការនិងអនុវត្តការអភិវឌ្ឍន៍តំបន់ព្រំដែនយូរមកហើយដើម្បីប្រែក្លាយឲ្យទៅជាព្រំដែនមិត្តភាពសាមគ្គីភាពនិងសហប្រតិបត្តិការយូរអង្វែង។

លោកបន្តថា, រដ្ឋបានហាមមិនឲ្យប្រជាជនកម្ពុជាលក់ ជួលឬប្រវ៉ាស់ដីស្រែចម្ការទៅឲ្យជនជាតិបរទេសយូរមកហើយ៕

ដោយ, ហេង សូរិយា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print