ខេត្តកំពង់ឆ្នាំង៖ បើទោះជាបញ្ហាជំងឺកូវីដ-១៩ បង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងនៅលើពិភពលោក ក៏ដូចជានៅកម្ពុជា ចំពោះបញ្ហាសេដ្ឋកិច្ចមួយចំនួន។ ប៉ុន្តែកម្ពុជា នៅតែទទួលបានអ្នកវិនិយោគទុននាសម័យនេះ មានចំនួនច្រើន ហើយអាចស្រូបយកកម្លាំងពលកម្មក្នុងស្រុក ឱ្យប្រជាពលរដ្ឋមានការងារធ្វើ រកចំណូល កាត់បន្ថយភាពក្រីក្របានមួយកម្រិត។ ជាក់ស្ដែង ស្ថិតនៅផ្លូវជាតិលេខ៥ ភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧១៨កន្លែង។
នេះបើយោងតាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ របស់ក្រុមហ៊ុន CHANGHUI (CAMBODIA) HANDBAG MFR. CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥ ភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧១៨កន្លែង។
សូមបញ្ជាក់ថា កម្ពុជាបានទទួលវ៉ាក់សាំង covid-19 ចំនួនមួយលានដូស ពីមិត្តចិន ហើយដើម្បីឲ្យមានជំនឿទុកចិត្តទៅលើរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ បានមានប្រសាសន៍ថា, សម្ដេចនឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះមុនគេដំបូងតែម្តង៕ដោយ៖សិលា