(ព័ត៌មានបឋម) ករណីបុរសម្នាក់ចងកសម្លាប់ខ្លួននៅក្នុងផ្ទះជួលមួយកន្លែងក្នុងខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារតែគេប្រទះឃើញបុរសម្នាក់បានចងកសម្លាប់ខ្លួននឹងក្រមា នៅក្នុងបន្ទប់ផ្ទះជួលជាន់ទីបី។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី១៧ ខែមករាឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងត្រង់ចំណុចផ្ទះជួលខាងក្រោយវត្តទឹកថ្លាក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពបុរសខាងលើយើងមិនទាន់ដឹងពីអត្តសញ្ញាណនៅឡើយនោះទេ។

តាមប្រភពព័ត៌មាននៅនឹងកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា គេបានប្រទះឃើញបុរសម្នាក់នេះស្លាប់បដោយសារចងកសម្លាប់ខ្លួននឹងក្រមានៅក្នុងផ្ទះជួលជាន់ទី៣ដោយមិនទាន់ដឹងពីមូលហេតុនៃការស្លាប់របស់គាត់ពាក់ព័ន្ធនឹងករណីធ្វើអត្តឃាតឬក៏ជាករណីឃាតកម្មនៅឡើយនោះទេ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចមូលដ្ឋានរួមជាមួយកម្លាំងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យបានចុះដល់ទីតាំងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យទៅលើសាកសពដែលបានស្លាប់នៅក្នុងផ្ទះជួលនោះ៕ ដោយរ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print