ចាប់ខ្លួនបុរសម្នាក់យកកាំភ្លើងនិងគ្រាប់ជាង៥០០គ្រាប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោន

ចែករំលែក៖

បុរសម្នាក់រស់នៅរដ្ឋVirginia កាលពីថ្ងៃទី១៦ខែមករា ត្រូវបានកម្លាំងប៉ូលិសនៅទីក្រុងវ៉ាស៊ីនតោនចាប់ខ្លួននៅចម្ងាយពីវិមានកាពីតូលប្រមាណជា៨០០ម៉ែត្រប៉ុណ្ណោះ ហើយកម្លាំងប៉ូលិសបានរកឃើញ កាំភ្លើងមួយដើម និងគ្រាប់កាំភ្លើងជាង៥០០គ្រាប់។
បុរសខាងលើមានឈ្មោះ Wesley A Beeler មកពីតំបន់ Front Royal រដ្ឋ Virginia ។ លោកបានបង្ហាញលិខិតស្របច្បាប់ ប៉ុន្តែលោកគ្មានសិទ្ធិនៅក្នុងការចូលទៅកាន់តំបន់ហាមឃាត់នោះឡើយ។
រថយន្តដែលបុរសខាងលើជិះជាប្រភេទរថយន្តFord 150 ហើយក្រោយពេលប៉ូលិសត្រួតពិនិត្យក៏បានរកឃើញកាំភ្លើងស្វ័យប្រវត្តិ Glock 9 និង គ្រាប់កាំភ្លើង៥០០គ្រាប់ ។ ជាមួយគ្នានោះក៏រកឃើញកាំភ្លើងខ្លី Glock 17 និងគ្រាប់២១គ្រាប់ទៀតផងដែរ។
ការចាប់ខ្លួនកើតឡើងក្នុងពេលទីក្រុងវ៉ាស៊ីនតោនកំពុងតែរិឹតបន្តឹង សន្តិសុខ ការពារទប់ស្កាត់អំពើហិង្សាកើតឡើងក្នុងថ្ងៃលោកបៃឌិន ចូលកាន់តំណែងប្រធានាធិបតីទី៤៦របស់អាមេរិក ។
ទីក្រុងវ៉ាស៊ីនតោនបានដាក់កម្លាំងទាហាន ២៥ពាន់នាក់រួមជាមួយកម្លាំងប៉ូលិសការពារទីក្រុងវ៉ាស៊ីនតោន ក្រោយពេលក្រុម FBI ទទួលបានព័ត៌មានពីគម្រោងធ្វើមហាបាតុកម្មនៅថ្ងៃទី២០ខែមករា ៕

...

រូបភាព៖ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print