មានករណីជាសះស្បើយ ចំនួន១នាក់ និងមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ចេញសេចក្តីប្រកាសជូនព័ត៌មានឲ្យដឹងថា, មានករណីជាសះស្បើយ ចំនួន ១នាក់ និងមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១។ 

ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបពីស្ថានភាពជំងឺ កូវីដ-១៩ នៅកម្ពុជា មានដូចខាងក្រោមនេះ ៖

១. ស្ថានភាពជំងឺកូវីដ-១៩ នៅទូទាំងប្រទេស៖ គិតត្រឹមម៉ោង ០៧:០០នាទីព្រឹក នៃថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១

២. ព័ត៌មានប្រចាំថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១

ក- មានករណីជាសះស្បើយ៖ សរុបចំនួន ០១នាក់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ

– ស្ត្រីជនជាតិខ្មែរ អាយុ ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ត្រូវបាន ព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២លើក ត្រូវ បានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។

ខ- មិនមានករណ៍វិជ្ជមានវីរុសកូវីដ-១៩ ថ្មី ៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print