បុរសម្នាក់បើករថយន្ត​​បុក​​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវនិងបុក​បង្គោល​ភ្លើង​បាក់​​បណ្តាលឲ្យអ្នកបើកបរស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ចែករំលែក៖

​ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ ខណៈបើករថយន្ត​​លឿន​ហើយរេ​ចង្កូត​ទៅបុក​​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវនៅគល់ស្ពាន​៧​មករា រួច​បន្ត​ទៅបុក​បង្គោល​ភ្លើង​បាក់​អស់មួយ​ដើម​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះបាន​កើតឡើង​នៅ​វេលាម៉ោង១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​ទឹកល្អក់​ទី១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ លីម ឡាយ​អ៊ូ អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះលេខ៨៣អឺសូន្យ ផ្លូវលេខ១៦១ ភូមិ៥ ​ សង្កាត់អូរ​ឫស្សី​ទី​២ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាននៅកន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ​មុនពេល​កើតហេតុ​មាន​រថយន្ត Ford Ranger ពណ៌​ខ្មៅពាក់ស្លាកលេខ ភ្នំពេញ​2BA-1827 បើកបរ​ដោយ​បុរស​ម្នាក់ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សហ​ព័ន្ធ​រុស្ស៊ី​ក្នុងទិសដៅ​ពី​កើតទៅលិចក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ បាន​រេ​ចង្កូត​ទៅ​បុក​​របាំង​ថ្ម​ពុះចែកទ្រូង​ផ្លូវគល់ស្ពាន៧​មករាយ៉ាង ពេញទំហឹង រួច​បន្ត​ទៅបុក​បង្គោល​ភ្លើង បាក់អស់មួយដើមទៀតទៅមុខលែងរួច បណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។

​បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកស្ទូចយក​រថយន្ត​ទៅ​រក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​រាជធានី​ភ្នំពេញជា​បណ្តោះ​អាសន្ន ។ ចំណែក​សព​ប្រគល់​ឲ្យ​សាច់ញាតិយកទៅ​ធ្វើ​បុ​ណ្យេ​តាម​ប្រពៃណី​៕ ដោយ៖ជ្រោយពេជ្រ

...

        

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print