អភិបាលខេត្តបាត់ដំបង អញ្ជើញចុះសួរសុខទុក្ខពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ ដែលកំពុងបានធ្វើចត្តាឡីស័ក

ចែករំលែក៖

ខេត្ដបាត់ដំបង៖ ថ្លែងក្នុងពិធីចុះសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយពលករខ្មែរឆ្លងដែនពីប្រទេសថៃ ដែលកំពុងបានធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅមណ្ឌលធ្វើចត្តាឡីស័ក ច្រកដូង (ឡែម) ស្រុកកំរៀង ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ម្សិលមុិញនេះ លោក ងួន រតនៈ អភិបាលនៃគណ:អភិបាល ខេត្តបាត់ដំបង បានមានប្រសាសន៍ថា  យើងទាំងអស់គ្នាត្រូវចូលរួមអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងប្រសាសន៍ណែនាំរបស់រាជរដ្ឋាភិបាលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ចូលក្នុងសហគមន៍។ ដោយលោក ងួន រតនៈ បានគូសបញ្ជាក់ថា ដើម្បីជៀសវាងការរីករាលដាលជំងឺឆ្លងកូវីដ-១៩ចូលក្នុងសហគមន៍ សូមបងប្អូនពលករខ្មែរទាំងអស់ដែលវិលត្រឡប់ពីប្រទេសថៃ ត្រូវដាក់ខ្លួនធ្វើចត្តាឡីស័កតាមការកំណត់របស់ក្រសួងសុខាភិបាលបានកំណត់ឲ្យបានគ្រប់ៗគ្នា ។ 

លោកអភិបាលខេត្ត បានថែ្លងកោតសរសើរ និងអរគុណចំពោះបងប្អូនពលករខ្មែរ ដែលយល់ពីហានិភ័យ និងផលវិបាក នៃជំងឺកូវីដ-១៩ ហើយបានស្ម័គ្រចិត្តចូលរួមធ្វើចត្តាឡីស័កនាពេលនេះ ។ លោកអភិបាលខេត្តបានបន្តទៀតថា ប្រសិនបើបងប្អូនពលករគេចវេសមិនព្រមធ្វើចត្តាឡីស័កទេនោះ វានឹងមានផលប៉ះពាល់ជាខ្លាំងទៅដល់សហគមន៍ ក្រុមគ្រួសារ ជាពិសេសទៅទៀត និងឈានទៅបង្កភាពអន្តរាយណ៍ដល់សង្គម និងសេដ្ឋកិច្ចជាតិ ។

ក្នុងឱកាសនោះលោក ងួន រតនៈ ក៏បានផ្តាំផ្ញើដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលកំពុងបំពេញភារកិច្ចនៅតាមបណ្តារច្រក និងតាមបន្ទាត់ព្រំដែន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺឆ្លងនេះ និងបានណែនាំដល់កងកម្លាំងទាំងអស់ត្រូវគិតគូរពីសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន ដោយត្រូវពាក់ម៉ាស់ វាស់កម្តៅ លាងសម្អាតដៃជាមួយទឹកអាក់កុល ឬជែល ត្រូវហូបចុកមានអនាម័យជានិច្ចផងដែរ  

    

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print