សម្ពន្ធមិត្តរបស់លោកត្រាំ ជាប់ពាក់ព័ន្ធអំពើហិង្សានៅវិមានកាពីតូល​

ចែករំលែក៖

មន្ត្រី​បុគ្គលិកបម្រើការ​ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បាន ជាប់ពាក់ព័ន្ធ​នឹងអំពើហិង្សានៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី ៦ ខែមករា ។ ជាក់ស្តែង​លោកស្រីMegan Powers ជាប្រធាន​យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកត្រាំ ​ និងមន្ត្រីជាច្រើនរូបទៀត​ស្ថិតនៅក្នុងបញ្ជីអ្នកនៅពីក្រោយអំពើហិង្សានៅវិមានរដ្ឋសភា ។ ពាក់ព័ន្ធនឹងការវាយប្រហារនៅវិមានកាពីតូល​ មន្ត្រីនៅរដ្ឋ New Mexico ត្រូវបានចាប់ខ្លួន ​។ លោក Griffin សមាជិកក្រុមប្រឹក្សាស្រុកនៃរដ្ឋ ញូវម៉ិចស៊ីកូ និងជាស្ថាបនិកនៃក្រុម “ខូវប៊យគាំទ្រលោក Trump” ត្រូវបានចាប់ខ្លួនពីបទទាក់ទងនឹងការវាយប្រហារទៅលើរដ្ឋ​សភាអាមេរិក។ តាមសារព័ត៌មានរ៉យទ័រ​ ក្រសួងយុត្តិធម៌អាមេរិក កាលពីថ្ងៃទី ១៧ខែមករា បានបញ្ជាក់ពីការចាប់ខ្លួន​លោក ​Cuoy Griffin មន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋ ញូវម៉ិចស៊ីកូ ​ធ្លាប់បានប្រកាសថា នឹងនាំយកកាំភ្លើងទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន​ ដើម្បីប្រឆាំងការចូលកាន់តំណែងរបស់លោកបៃឌិន​។ ​ការចាប់ខ្លួន លោក​Cuoy Griffin ក្រោយរកឃើញថាលោកជាប់ពាក់ព័ន្ធអំពើហិង្សានៅវិមានកាពីតូល​ កាលពីថ្ងៃទី​៦ខែមករា ឆ្នាំ​២០២១។ សូមបញ្ជាក់ផងដែរថា អំពើហិង្សានៅវិមានកាពីតូល​កាលពីថ្ងៃទី ៦ខែមករា បណ្តាលឲ្យមនុស្ស ៥នាក់ស្លាប់​ ក្នុងនោះមានប៉ូលិសម្នាក់ ។ ក្រុម FBI បានបើកការស្រាវជ្រាវថាតើមានប្រទេសខាងក្រៅលូកដៃនៅក្នុង​អំពើហិង្សាជាប្រវត្តិសាស្ត្រនៅវិមានរដ្ឋសភាអាមេរិកដែរឬទេ?៕

...

ដោយ៖ធី រីណា (រូបភាព៖AP)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print