Inter Milan ទទួលបាន៣ពិន្ទុស្មើជាមួយក្រុមកំពូលតារាង AC Milan នៅ Serie A

ចែករំលែក៖

លោក Antonio Conte បានដឹកនាំក្រុម Inter Milan ទទួលជ័យជម្នះលើក្លិបចាស់របស់គាត់គឺក្រុមសេះបង្កង់ Juventus កាលពីរាត្រីថ្ងៃទី១៧ មករា ធ្វើឲ្យក្រុម Inter Milan ទទួលបាន៣ពិន្ទុ ស្មើពិន្ទុជាមួយក្រុមកំពូលតារាង AC Milan ក្នុងក្របខ័ណ្ឌអុីតាលី Serie A

ការប្រកួតចាប់ផ្តើមដំបូងក្នុងតង់ទីខ្សែប្រយុទ្ធ Arturo Vidal បានរកគ្រាប់បាល់នាំមុខឲ្យ Inter Milan នៅនាទីទី១២ ហើយនៅនាទីទី៥២ កីឡាករ Nicolo Barella ក៏រកបាន១គ្រាប់ទៀត ធ្វើឲ្យក្រុម Inter Milan ឡើងឈរចំណាត់ថ្នាក់លេខ២ ប៉ុន្តែពិន្ទុគឺស្មើជាមួយក្រុម AC Milan ដែលជាក្រុមឈរកំពូលតារាង។

ក្រុម Juventus របស់លោក Andrea Pirlo កំពុងដេញតាមពីក្រោយក្រុមAC Milan ចំនួន៧ពិន្ទុហើយ ក្រុម AC Milan អាចឈ្នះ៣ពិន្ទុបន្ថែមទៀតប្រសិនបើក្រុមឈ្នះក្រុមម្ចាស់ផ្ទះ Cagliari ដែលត្រូវប្រកួតនៅយប់នេះ

លោក Conte ធ្លាប់បានដឹកនាំ Juventus ឱ្យឈ្នះពានរង្វាន់ Serie A ចំនួន៣ដងក្នុងចន្លោះឆ្នាំ ២០១២ និងឆ្នាំ២០១៤ ជ័យជម្នះដ៏ត្រចះត្រចង់ទៅលើ ក្រុម Juventus កាលពីយប់មិញនេះធ្វើឲ្យលោក Conte ដឹកនាំក្រុមនៅអុីតាលីជោគជ័យមួយទៀតក្រោយពីចាកចេញពីអង់គ្លេស ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print