នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ អះអាងថា៖ ថៃ​នឹងមិន​ប្រើប្រាស់​វ៉ាក់សាំង​កូ​វីដ​-១៩ ដែល​មិនមាន​សុវត្ថិភាព​ឡើយ

ចែករំលែក៖

អន្តរជាតិ៖​ ​នៅថ្ងៃទី១៧ ខែមករាឆ្នាំ២០២១ នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា បានប្រកាសថា ថៃនឹងមិនប្រើប្រាស់វ៉ាក់សាំងកូវីដ​-១៩ ដែលមិនមានសុវត្ថិភាពឡើយ ហើយវ៉ាក់សាំងដែលថៃនឹងប្រើ ត្រូវឆ្លងកាត់ការធ្វើតេស្តឱ្យចប់សព្វគ្រប់សិន មិនតែប៉ុណ្ណោះលោក ប្រាយុទ្ធសង្កត់ធ្ងន់ថា៖ ប្រជាជនថៃមិនមែនជាសត្វជ្រូកដែលត្រូវប្រើដើម្បីសាកល្បងប្រសិទ្ធភាពវ៉ាក់សាំងឡើយ​​

ជាក់ស្តែងក្នុងសំណេរលើទំព័រហ្វេប៊ុរបស់ខ្លួននៅថ្ងៃទី១៧ ខែមករា នាយករដ្ឋមន្ត្រីថៃរូបនេះ បានបញ្ជាក់ថា សម្រាប់ប្រជាជនថៃ លោកនឹងមិនឲ្យមានបញ្ហាប្រឈមបែបនេះឡើយ លោក ប្រាយុទ្ធ ប្រកាន់ជំហរថា នឹងមិនសម្រេចចិត្តលឿនខ្ជីខ្ជាក្នុងការប្រើប្រាស់វ៉ាក់សាំងដែលមិនទាន់ត្រូវបានបញ្ចប់ការធ្វើតេស្តឡើយ ហើយក៏មិនអនុញ្ញាតឲ្យថៃក្លាយជាកន្លែងពិសោធដែរ

បេីតាមការបញ្ជក់ពីលោកនាយករដ្ឋមន្ត្រីថៃដែលចុះផ្សាយដោយកាសែតបាងកកប៉ុស្តិ៍បាននិយាយថា៖«​ជាការប្រុងប្រយ័ត្ន ខ្ញុំដាក់ចេញគោលនយោបាយសំខាន់មួយ គឺយើងត្រូវច្បាស់ថា វ៉ាក់សាំងត្រូវមានសុវត្ថិភាពមុនឲ្យប្រជាជនថៃប្រើប្រាស់​​»​

សូមជម្រាបថាមកទល់ពេលនេះ ប្រទេសជាច្រើនហើយបានចាក់វ៉ាក់សាំងកូវីដកូវីដ​-១៩ លើប្រជាជនខ្លួន ខណៈអ្នកទទួលវ៉ាក់សាំងភាគច្រើនមិនមែនបញ្ហា គេក៏ឃើញមានករណីប្រតិកម្មមួយចំនួនដែរនៅអាមេរិក និងចុងក្រោយនៅន័រវេដែលមានអ្នកស្លាប់ដល់ទៅ២៣នាក់ក្រោយចាក់វ៉ាក់សាំងក្រុមហ៊ុន Pfizer រួច ហើយដែលសុទ្ធសឹងជាមនុស្សចាស់ជរា

ជាមួយនឹងផលប៉ះពាល់បែបនេះនាយករដ្ឋមន្ត្រីថៃរូបនេះ អះអាងបន្ថែមថា ថៃនឹងរង់ចាំមើលការវាយតម្លៃរបស់អ្នកជំនាញថា តើរឿងហេតុនេះកើតមកពីវ៉ាក់សាំងផ្ទាល់ ដោយសារកត្តាផ្សេងដូចជាអាយុ ជំងឺប្រចាំកាយរបស់អ្នកដែលចាក់វ៉ាក់សាំងទាំងនោះ​? ប៉ុន្តែលោកប្រាយុទ្ធ បញ្ជាក់ថា រដ្ឋាភិបាលលោកនឹងមិនប្រើវ៉ាក់សាំងដែលមិនទាន់បញ្ចប់ការសាកល្បង ឬក៏ធ្វើដូចប្រទេសផ្សេងដែលប្រញាប់ផ្ដល់ការអនុញ្ញាតឲ្យវ៉ាក់សាំងដើម្បីការប្រើប្រាស់បន្ទាន់ដែរ

បេីតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត Tanarak Plipat នាយករងនាយកដ្ឋានជំងឺឆ្លងរបស់ថៃ ក៏បាននិយាយថា វ៉ាក់សាំងទាំងនេះ បានចុះបញ្ជីនៅអាមេរិក និងអង់គ្លេសដែលមាននីតិវិធីចុះបញ្ជីតឹងរ៉ឹង

គួរបញ្ជាក់ថាជាធម្មតា ការសាកល្បងវ៉ាក់សាំងមានបីដំណាក់កាល វ៉ាក់សាំងកូវីដ​-១៩ ដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់ដូចជា៖Pfizer, Moderna, AstraZeneca និង CoroVac ជាដើម សុទ្ធតែឆ្លងផុតដំណាក់កាលទាំងបី រដ្ឋាភិបាលថៃ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន AstraZeneca រួចហើយក្នុងការទិញវ៉ាក់សាំងចំនួន២៦លានដូ ហើយត្រៀមទិញ៣០លានដូទៀត ថៃក៏មានកិច្ចព្រមព្រៀងទិញវ៉ាក់សាំង CoroVac របស់ចិនដែរ​​​៕ដោយ៖សតារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print