​អតីតរដ្ឋមន្ត្រី​ក្រសួងការពារជាតិម៉ិ​ក​ស៊ិ​ក​ ត្រូវរដ្ឋអាជ្ញាលេីកលែងទោស​ ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

អន្តរជាតិ៖បេីយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យរដ្ឋអាជ្ញាម៉ិស៊ិបានបញ្ជាក់ថា រដ្ឋអាជ្ញានឹងមិនបន្តចោទប្រកាន់បទព្រហ្មទណ្ឌប្រឆាំងលោកត្តសេនីយ៍ Salvador Cienfuegos Zepeda ​អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលត្រូវបានចាប់ខ្លួននៅសហរដ្ឋអាមេរិក ពីបទសហការជាមួយក្រុមជួញដូរគ្រឿងញៀនដ៏មានឥទ្ធិពលបំផុត នៅប្រទេសម៉ិស៊ិទេ

ជាក់ស្តែងសេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់យ៉ាងដូច្នេះថា «​ការសន្និដ្ឋានចុងក្រោយដែលឈានដល់ការឯកភាពនោះ គឺថា លោកត្តសេនីយ៍ Salvador Cienfuegos Zepeda មិនដែលមានជំនួបជាមួយក្រុមអង្គការឧក្រិដ្ឋកម្មដែលអាជ្ញាធរអាមេរិកស៊ើបអង្កេតទេ ហើយលោកក៏មិនដែលទាក់ទងជាមួយពួកគេ ក៏ដូចជាអនុវត្តសកម្មភាពដើម្បីការពារ ជួយដល់បុគ្គលទាំងនោះដែរ​»​

លើសពីនេះសេចក្តីថ្លែងការណ៍និយាយថាគ្មានភស្តុតាងបញ្ជាក់ថា លោក Cienfuegos មានប្រាក់ចំណូលខុសច្បាប់គួរឱ្យសង្ស័យ «​ថាគាត់បានបញ្ជាដើម្បីប្រយោជន៍ក្រុមឧក្រិដ្ឋជននោះ ក៏មិនមែនដែរ​»​ រដ្ឋអាជ្ញាម៉ិចស៊ីកបានទម្លាក់ការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងលោកCienfuegos ទាំងស្រុង

សូមជម្រាបថាអាជ្ញាធរអាមេរិក​ ​បានចាប់ខ្លួនលោក Salvador Cienfuegos សមាជិកអតីតរដ្ឋាភិបាលប្រធានាធិបតី Enrique Pena Nieto នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុង Los Angeles កាលពីខែតុលា ចំពោះការចាប់ខ្លួនលោកក៏បានបង្កភាពតានតឹងផ្នែកការទូតរវាងប្រទេសទាំងពីរបន្ទាប់មកនៅក្នុងខែវិច្ឆិកា លោក Cienfuegos ត្រូវបានបញ្ជូនទៅប្រទេសម៉ិចស៊ិក ដើម្បីកាត់ក្តីដែលអាចកើតមាន

ដោយឡែកបេីតាមក្រុមមន្ត្រីម៉ិស៊ិក៏បាននិយាយថា លោក Cienfuegos បានបង្ហាញភស្តុតាងក្នុងរយៈពេលថ្ងៃ ដែលបដិសេធទាំងស្រុងនូវការអះអាងរបស់សហរដ្ឋអាមេរិក

ប៉ុន្តែលោក Mike Vigil អតីតប្រធានរដ្ឋបាលអាមេរិកប្រឆាំងគ្រឿងញៀនផ្នែកសហប្រតិបត្តិការអន្តរជាតិ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ម៉ិស៊ិឈ្មោះ Milenio ថា «​នេះគឺជាស្លាកស្នាមទុរយសនៅក្នុងប្រព័ន្ធយុត្តិធម៌ម៉ិស៊ិ​»៕ដោយ៖សតារា

រូបភាព៖លោកត្តសេនីយ៍ Salvador Cienfuegos Zepeda ​អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print