បុរសម្នាក់ទៀតលង់ទឹកស្លាប់ខណៈថ្ងៃមុនមានអ្នកលង់ស្លាប់៣នាក់រួចទៅហើយ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កាលពីព្រលប់ថ្ងៃចន្ទ ៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១  មានបុរសម្នាក់ទៀតបានស្លាប់បាត់បង់ជីវិតដោយសារលង់ទឹក ខណៈកាលពីថ្ងៃទី១៦និង១៧ ខែមករា មុននេះមានអ្នកលង់ទឹកស្លាប់ចំនួន៣នាក់ជាបន្តបន្ទាប់ផ្សេងៗគ្នា ។

 ករណីលង់ទឹកស្លាប់ម្នាក់ថ្មីទៀតខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតនៅភូមិកំពង់ប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

 មន្រ្តីកងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ មី ជីពា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិក្រាំងវែង ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

 ប្រភពព័ត៌មានពីមន្រ្តីកងរាជអាវុធហត្ថស្រុកដដែលបន្តទៀតថា មូលហេតុនៃការលង់ទឹកស្លាប់នេះគឺដោយសារ ជនរងគ្រោះទៅរាយសន្ទូចនៅចំណុចកន្លែងកើតហេតុ ប៉ុន្តែជាអកុសល់ក៏បានលង់ទឹកស្លាប់បែបនេះតែម្តង។ករណីខាងលើសមត្ថកិច្ចជំនាញពាក់ព័ន្ធ សហការចុះពិនិត្យ និងស្រាវជ្រាវ ទើបធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារ ទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ 

 គួររំលឹកថា គិតពីដើមខែមកដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នេះ មានករណីលង់ទឹកចំនួន៤លើកផ្សេងៗគ្នា បណ្ដាលឲ្យមានមនុស្សចំនួន៤នាក់បានស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់ ៕

...

ដោយ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print