មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អញ្ជេីញជាអធិបតីក្នុងពិធីបំពាក់ឋានន្តរស័ក្តិជូនដល់នាយទាហាន នៃកងរាជអាវុធហត្ថខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញជាអធិបតី ក្នុងពិធីបំពាក់ឋានន្តរស័ក្តិជូនដល់នាយទាហាន នៃកងរាជអាវុធហត្ថខេត្តនៅព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នៅសាលប្រជុំទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង។

ក្នុងឱកាសនោះក៏មានការអញ្ជេីញចូលរួមពីសំណាក់ លោក លោកស្រី មេបញ្ជាការ រង លោក នាយរងសេនាធិការដ្ឋាន លោក ប្រធាន -អនុប្រធាន មន្ទីរ លោក លោកស្រី នាយការិយាល័យ និងលោកមេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថ ស្រុក -ក្រុងផងដែរ ។
លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី បានមានប្រសាសន៍ថា ដោយមានការដឹកនាំប្រកបដោយភាពប៉ិនប្រសប់និងឈ្លាសវៃ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជានិច្ចកាលលោកនាយឧត្តមសេនីយ៍តែងតែយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខរបស់នាយ នាយរងអាវុធហត្ថគ្រប់រូប និងបានណែនាំ ចង្អុលបង្ហាញឱ្យកម្លាំងអាវុធហត្ថទាំងមូល ត្រូវប្រឹងប្រែងហ្វឹកហ្វឺន រៀនសូត្រ សិក្សាស្រាវជ្រាវ ដើម្បីកសាងខ្លួនឱ្យក្លាយទៅជាអាវុធហត្ថគំរូ ប្រកបដោយឆន្ទៈ ស្មោះត្រង់ ស្អាតស្អំ រាបសារ ឈ្លាសវៃ ក្លាហាន និងព្យាយាមតស៊ូ ធ្វើឲ្យកងរាជអាវុធហត្ថ ទូទាំងប្រទេស អនុវត្តការងារទទួលបានជោគជ័យ។
លោកបន្តថា ដោយឡែកចំពោះអាវុធហត្ថខេត្តស្វាយរៀងបានចូលរួមលះបង់កម្លាំងកាយ កម្លាំងចិត្ត ដើរតាមមាគ៌ាដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍ក្នុងបុព្វហេតុការពារជាតិ សាសនា ព្រះមហាក្សត្រ និងបំពេញការងារទៅតាមច្បាប់វិន័យកងទ័ព គោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ព្រមទាំងមានសីលធម៌ សុជីវធម៌ល្អជាប្រចាំ ចាត់ទុកខ្លួនឯងជាអ្នកបម្រើរាស្ត្រគ្រប់ពេលវេលា និងបានប្តូរផ្តាច់ក្នុងការថែរក្សាសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍ ដែលប្រទេសជាតិយើងកំពុងមានសព្វថ្ងៃឱ្យនៅគង់វង្សរីកចម្រើនតទៅមុខជានិរន្តរ៍ ជាពិសេសលើកកម្ពស់ស្មារតី ស្រឡាញ់ ជឿជាក់ ស្មោះត្រង់ ប្តេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នៅគ្រប់កាលៈទេសៈ មិនឱ្យមានបដិវត្តន៍ពណ៌កើតឡើងជាដាច់ខាត។

លោកមេបញ្ជាការ បានអំពាវនាវឱ្យអាវុធហត្ថខេត្តស្វាយរៀងទាំងអស់ សូមដាស់តឿនក្រេីនរំលឹកដល់បងប្អូន ក្រុមគ្រួសារសាច់ញាតិ ត្រូវថែរក្សាអនាម័យសុខភាព ឱ្យបានល្អ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ -១៩។
បន្ទាប់មកលោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តបានអញ្ជើញបំពាក់ឋានន្តរស័ក្តិជូនដល់នាយទាហាននៃកងរាជអាវុធហត្ថខេត្ត រួមមានថ្នាក់វរសេនីយ៍ឯកចំនួន ២រូបផងដែរ៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print