លោក ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការអាស៊ី លើកទី១៧ (17th ACD) តាមប្រព័ន្ធវីដេអូ ដែលនឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី ២១ ខែមករា ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ លោក ម៉េវលុត ឆាវ ស៊ូ លុ (Mevlat Çavuşoğlu) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋតួកគី លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ច ប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការអាស៊ី លើកទី ១៧ (17″ ACD) តាមប្រព័ន្ធវីដេអូ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២១ ជាមួយនឹងបណ្តា រដ្ឋមន្ត្រីការបរទេសនៃរដ្ឋសមាជិកទាំង៣៥ របស់កិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការអាស៊ី ។

ក្រោមមូលបទ “ទេសសចរណ៍ធម្មតាតាមបែបគន្លងថ្មី មានសុវត្ថិភាព និងសុខភាពល្អ។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការអាស៊ី លើកទី១៧ នឹងពិភាក្សា អំពីកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ និងបញ្ហាប្រឈមនានាដែលបានបង្កដោយសារជំង រាតត្បាតវីដ-១៩ ក៏ដូចជារិះរកទស្សនវិស័យនានាក្នុងការស្តារសេដ្ឋកិច្ច -សង្គមឡើងវិញ ដើម្បី ផលប្រយោជន៍ពិតប្រាកដរបស់ប្រជាជន ដោយស្របទៅតាមចក្ខុវិស័យនៃកិច្ចប្រជុំ ACD សំរាប់ ឆ្នាំ២០៣០។

ក្រៅពីកិច្ចប្រជុំនេះ តាមការផ្តួចផ្តើមរបស់ប្រទេសតួកគីដែលជាប្រធាននៃកិច្ចប្រជុំ សហព័ន្ធសភាពាណិជ្ជកម្ម និងការផ្លាស់ប្តូរទំនិញរបស់តួកគី នឹងរៀបចំកិច្ចប្រជុំសភាពាណិជ្ជ កម្មនៃកិច្ចប្រជុំ ACD លើកទី១ ផងដែរ ។

គួរកត់សម្គាល់ បើកកិច្ចប្រជុំ ថា កិច្ចប្រជុំ ACD នេះ ត្រូវបានរៀបចំឡើងជាទៀងទាត់ ដែលត្រូវបាន ជាលើកដំបូងកាលពីខែ មិថុនា ឆ្នាំ២០០២ នៅទីក្រុងឆាអាម ប្រទេសថៃ ។ គោលដៅ នៃកិច្ចប្រជុំ ACD គឺជំរុញការពឹងអាស្រ័យគ្នាទៅវិញទៅមកនៅក្នុងបណ្តាប្រទេសអាស៊ី លើកិច្ច សហប្រតិបត្តិការគ្រប់វិស័យ ពង្រីកទីផ្សារពាណិជ្ជកម្មនិងហិរញ្ញវត្ថុនៅអាស៊ីលើកកម្ពស់ភាព ប្រកួតប្រជែងសេដ្ឋកិច្ចរបស់អាស៊ីនៅក្នុងទីផ្សារសកល និងការប្រែក្លាយតំបន់អាស៊ីទៅជា សហគមន៍អាស៊ីមួយដែលអាចមានទំនាក់ទំនងជាមួយពិភពលោកទាំងមូលកាន់តែមានគោល

ជំហរស្មើភាពគ្នា និងចូលរួមចំណែកកាន់តែជ្ជនដ៏ល្អសន្តិភាព និងវិបុលភាពទៅវិញទៅមក៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print