«ប៉ាស្ព័រវ៉ាក់សាំង» គឺជាលិខិតដែលអាចជួយដល់ពលរដ្ឋនៅលើពិភពលោកធ្វើដំណើរទៅក្រៅប្រទេសបានក្នុងដំណាក់កាលកូវីដ- ១៩ ។ នៅពេលនេះប្រទេសតំបន់អឺរ៉ុបកំពុងតែពិភាក្សាទៅលើ លិខិតឆ្លងដែនវ៉ាក់សាំង ។ នេះជាបញ្ហាដែលសហគមន៍អឺរ៉ុបកំពុងតែពិភាក្សារយៈពេលកន្លងមក ខណៈប្រទេសអឺរ៉ុបបានខិតខំចាក់វ៉ាក់សាំងជូនពលរដ្ឋដើម្បីបញ្ចប់ការឆ្លងរាលដាល។ គណៈកម្មការអឺរ៉ុប នៅថ្ងៃទី១៩ខែមករា បានស្នើគម្រោងប៉ាស្ព័រវ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនអាចធ្វើដំណើរក្នុងតំបន់បាន។ បញ្ហាលិខិតឆ្លងដែនវ៉ាក់សំាងនឹងត្រូវពិភាក្សាជាផ្លូវការនៅថ្ងៃទី ២១ខែមករា ។ ប៉ាស្ព័រវ៉ាក់សាំង គឺជាលិខិតបញ្ជាក់ថា បុគ្គលនោះបានចាក់វ៉ាក់សាំងរួចរាល់ ។ តាមសំណើប្រទេសក្នុងតំបន់អឺរ៉ុបកំពុងជំរុញឲ្យចេញលិខិតបញ្ជាក់ជាផ្លូវការពីការចាក់វ៉ាក់សាំងកូវីដ-១៩រួចរាល់ អាចធ្វើដំណើរទៅកាន់ប្រទេសផ្សេងទៀតបានដោយសេរី។ ប្រទេសក្រិចនិងដាណឺម៉ាក គឺជាប្រទេសដែលគាំទ្រខ្លាំងជាងគេដល់គម្រោងលិខិតឆ្លងដែនវ៉ាក់សាំង ។ សកម្មភាពខាងលើគឺជាការជួយសង្គ្រោះដល់វិស័យ ទេសចរណ៍ អាចបើកដំណើរការល្អឡើងវិញជួយដល់ពលរដ្ឋរាប់លាននាក់មានការងារធ្វើ។ តាមគម្រោងនៅថ្ងៃទី២១ខែមករា អឺរ៉ុបនឹងប្រជុំស្តីពីគម្រោងចេញលិខិតឆ្លងដែនវ៉ាក់សាំង ជូនដល់អ្នកដែលបានចាក់រួចរាល់ ។ នេះជារឿងដ៏ប្រសើរបំផុត ដើម្បីដំណើរការវិស័យទេសចរណ៍ឡើងវិញក្នុងសម័យកូវីដ-១៩ ៕
ដោយ៖ធី រីណា