ភ្នំពេញ៖ បេីយោងតាមគណនីហ្វេសប៊ុកមួយមានឈ្មោះ Ra Chanleap បានបង្ហោះពីភាពឆ្លងកាត់រឿងរ៉ាវផ្ទាល់ ដែលចងចាំអស់មួយជីវិតនារីម្នាក់ បានបង្ហាញបទពិសោធន៍ មួយដែលឲ្យមនុស្សគ្រប់គ្នា ខ្លាចរអាជាខ្លាំង ជាពិសេស អ្នកដែលបម្រុងនឹងធ្វើការពត់ធ្មេញ អានហើយស្ទើរតែមិនហ៊ានពត់ធ្មេញ ព្រោះមិននឹកស្មានថា មានគ្រោះថ្នាក់ ដល់ថ្នាក់នេះ ប្រសិនបើជ្រើសរើសគ្លីនិកធ្មេញខុស ហើយស្ទើរតែប៉ះពាល់ដល់ជីវិតថែមទៀតផង។
«បទពិសោធន៍ពីការពត់ធ្មេញដែលខ្ញុំបានជួប ដំបូងធ្មេញខ្ញុំគឺខុសទម្រង់ ដោយសារតែការបិតធ្មេញឲ្យស ធ្វើឲ្យលែងដូចទម្រង់ដើម។ អ៊ីចឹងក៏សម្រេចចិត្ត ពត់ធ្មេញឲ្យត្រង់មកវិញ ខាងខ្ញុំរើសពេទ្យណាស់ ឆែកពេទ្យមើល feedback មានដុកទ័របរទេស ដែលមានឯកទេសខាងពត់ធ្មេញ គួរទុកចិត្ដខ្លាំង មានច្រើនសាខា។ មុននឹងធ្វើ ខ្ញុំបានទៅកន្លែងគាត់ សួរនាំពីដុកទ័រដែលឯកទេស និងគាត់ ok ចំពោះធ្មេញខ្ញុំ ក៏ចេញតម្លៃមកឲ្យ ស្អែកឡើងខ្ញុំក៏បានកក់ប្រាក់ ៥០% នៃតម្លៃពត់ រួចហើយខាងពេទ្យក៏ឲ្យខ្ញុំថត x-ray។
ថតហើយក៏ចាប់ផ្ដើមពាក់ brace ខាងលើ brace ខាងក្រោមអត់ទាន់បានពាក់ទេ ពាក់បានប្រហែល១អាទិត្យ អត់មានបញ្ហាអី ក៏មកពាក់brace ខាងក្រោម។ ពាក់ភ្លាមមានអារម្មណ៍ឈឺខ្លាំង ខុសពីការពាក់ខាងលើ ខាងពេទ្យថា អត់អីទេ ពាក់បានប្រហែល២ថ្ងៃ ចាប់ផ្ដើមធ្វើទុក្ខធ្មេញខាងលើ គឺឈឺខ្លាំង ខាងពេទ្យឲ្យញាំថ្នាំបំបាត់ការឈឺចាប់ ប៉ុន្ដែយប់ឡើងចាប់ផ្ដើមហើមបន្ដិច ហើយឈឺខ្លាំង។
ព្រឹកឡើងហើមដល់ច្រមុះ ខ្ញុំក៏ទៅជួបពេទ្យខាងគាត់ គាត់ក៏បានថត x-ray ម្ដងទៀត ឃើញមានខ្ទុះនៅក្នុងធ្មេញខាងលើ គាត់ក៏បានចោះធ្មេញបង្ហូរខ្ទុះចេញ ប៉ុន្ដែពេលចោះហើយ អត់មានចេញខ្ទុះមកទេ គាត់ឲ្យទៅផ្ទះវិញសិន ស្អែកចាំមកជួបគាត់ម្ដងទៀត។ ប៉ុន្ដែចោះបានប្រហែល ៣–៤ម៉ោង មុខខ្ញុំចាប់ផ្ដើមហើមខ្លាំង ខ្ញុំទារដក brace ចេញ ប៉ុន្ដែគាត់អត់ដោះឲ្យទេ មុខខ្ញុំកាន់តែហើមឡើងៗ មើលមុខខ្លួនឯងលែងចង់ស្គាល់។
ស្អែកឡើងខ្ញុំក៏បាន ទារដោះ brace ចេញដាច់ខាត ខាងគាត់ក៏បានដោះលួសចេញ ទុក brace ដោយសារមុខខ្ញុំហើមខ្លាំង គាត់បាន x-ray ម្ដងទៀត គាត់មើលហើយ ឃើញធ្មេញមានបញ្ហាខ្លាំង គាត់ក៏បានបញ្ជូនខ្ញុំទៅពេទ្យមួយទៀត។ ពេលទៅដល់ពេទ្យមួយទៀត លទ្ធផលចេញមក ខ្ញុំត្រូវវះកាត់យកខ្ទុះចេញជាបន្ទាន់ ពេលវះហើយ បានប្រហែលកន្លះម៉ោង ស្រាប់តែខ្ញុំញ័រថ្គាម ញ័រដៃញ័រជើង រងារ គ្រប់គ្រងខ្លួនឯងលែងបាន ខ្លួនស្លេក ឡើងលឿង គ្មានឈាម ដូចខ្មោច ធ្វើទុក្ខដល់បេះដូង ទប់លែងជាប់ ប្រឹងដកដង្ហើមដង្ហក់ ដូចមនុស្សជិត ស្លា ប់ ប្ដីខ្ញុំបានខលទៅឡានពេទ្យ ប៉ុន្ដែគ្មានឡានពេទ្យណាមកមួយទេ។
ជម្រើសចុងក្រោយគឺ ច្របាច់ឲ្យឡើងកំដៅមកវិញ គុណបុណ្យម៉ែឪ កំលាំងចិត្តពីកូនប្រុស និងប្ដី ធ្វើឲ្យខ្ញុំឆ្លងផុតមកបាន ជិះតាមឡានបណ្ដើរយំបណ្ដើរ ខ្លាចជួបអ៊ីចឹងទៀត សុខភាពមិនល្អដូចមុន ចុះអន់ថយ សំរាកនៅតែលើគ្រែ ទម្រាំបានមានកំលាំងមកវិញ។ ប៉ុន្ដែមិនទាន់អស់ ខ្ញុំនៅត្រូវព្យាបាលធ្មេញបន្ដ និងត្រូវតាមដានរាល់ខែ ត្រូវអស់លុយ ខាតពេលវេលោ ដោយសារការធ្វេសប្រហែសខាងពេទ្យ។
សរុបសេចក្ដីមកវិញ ដំបូងពេលដែលខ្ញុំ x-ray ខាងពេទ្យឃើញធ្មេញខ្ញុំរលាកហើយ អត់ព្យាបាលសិន នៅតែព្យាយាមពត់ រហូតដល់តែចូលមេរោគ ករទៅជាខ្ទុះ រាលដាលដល់ធ្មេញដល់ទៅ ៥គ្រាប់ ហើមមុខ ច្រមុះ និងភ្នែក រហូតត្រូវវះ កា ត់បន្ទាន់។ អត់មានបច្ចេកទេសក្នុងការពត់ធ្មេញ ដូចដែលគាត់ដាក់ សុទ្ធតែទន្ដិបណ្ឌិតឯកទេសពត់ធ្មេញ មកពីស្រុកក្រៅ។ បញ្ជាក់ មុនពេលពត់ធ្មេញ ធ្មេញខ្ញុំអត់មានឈឺអ្វីទាំងអស់។
ខ្ញុំសុំមិនបញ្ជេញឈ្មោះពេទ្យទេ ព្រោះបានដោះស្រាយគ្នារួចហើយ ដោយគាត់ចេញតែថ្លៃវះឲ្យ ១៥០$ និងគ្រាន់តែឲ្យលុយកក់មកវិញខ្លះដោយកាត់ថ្លៃដាក់ brace និង ១០០$ ហើយចោះធ្មេញ ៥២$ ចំណែកលុយសងជំងឺចិត្ត ឬការទទួលខុសត្រូវផ្សេងៗ គឺគ្មានទេ។ ដូច្នេះមុននិងពត់ធ្មេញ សូមប្រឹក្សាឲ្យច្បាស់ រើសពេទ្យឲ្យបានត្រឹមត្រូវ កុំឲ្យខុសដូចខ្ញុំ ខុសលើកនេះ ខ្លាចហើយ និងចងចាំពេញមួយជីវិត អារម្មណ៍ដែលជិតនិងឃ្លាតឆ្ងាយ ពីមនុស្សខ្លួនឯងស្រលាញ់ ដក់ជាប់ខួរក្បាល ចង់បំភ្លេចក៏ពិបាក»៕