គ្មាន​ករណី​ថ្មី​ទៀត​ទេ​ក្នុង​រយៈពេល​៤​ថ្ងៃ​ស្តី​អំពី​វីរុស​មឺ​ស​នៅ​កូរ៉េ​ខាងត្បូង

ចែករំលែក៖

​ក្នុង​រយៈពេល​៤​ថ្ងៃ​កន្លង​មកនេះ​ គ្មាន​សេចក្តីរាយការណ៍​ថ្មី​ស្តី​អំពី​ការ​ឆ្លង​វីរុស​មឺ​ស​(​មេរោគ​ឆ្លង​មក​ពី​មជ្ឈិមបូព៌ា​ MERS)​ នោះ​ទេ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ ដែល​នេះ​ត្រូវ​គេ​រំពឹង​ថា​ ការ​ទប់ស្កាត់​របស់​ក្រុម​គ្រូពេទ្យ​ ក៏​ដូច​ប្រជាពលរដ្ឋ​ទៅ​លើ​ការ​ឆ្លង​រាលដាល​នេះ​មាន​ប្រសិទ្ធភាព​ ហើយ​ឈាន​ដល់​ការ​បញ្ចប់​ជា​ស្ថាពរ​ការ​គំរាមកំហែង​អាយុជីវិត​ពលរដ្ឋ​កូរ៉េ​ខាងត្បូង​ពី​វីរុស​ដ៏​កាច​សាហាវ​មួយ​នេះ​។​
​ក្រសួងសុខាភិបាល​កូរ៉េ​ខាងត្បូង​បាន​ចេញ​សេចក្តីថ្លែងការណ៍​ថា​ កា​រវិ​វ​ឌ្ឍ​ឆ្លង​រាលដាល​វីរុស​មឺ​សគឺ​មិន​មាន​ទៀត​ទេ​ ក្រៅ​តែ​តាំងពី​ពេល​កន្លង​មក​មាន​១៨២​ករណី​នោះ​។​ ចាប់តាំងពី​ថ្ងៃ​ទី​២០​ ខែឧសភា​ ឆ្នាំ​២០១៥​រៀង​មក​ កូរ៉េ​ខាងត្បូង​គ្មាន​ថ្ងៃ​ណាមួយ​ដែល​ថា​ គ្មាន​ករណី​ឆ្លង​វីរុស​មឺ​ស​ទេ​ គឺ​ទើបតែ​មក​ដល់​៤​ថ្ងៃ​ចុង​ក្រោយ​នេះ​ វីរុស​មឺ​ស​ដ៏​កាច​សាហាវ​នេះ​មិន​មាន​ករណី​ថ្មី​ទៀត​ទេ​ ដែល​នេះ​ទំនងជា​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ស្កាត់​ ហើយ​អាច​ឈាន​ដល់​កាត់​ផ្តាច់​ការ​ឆ្លង​រាល​ទាំងស្រុង​តែ​ម្តង​ ។​
​គ្មាន​ករណី​ថ្មី​ស្តី​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​ដោយសារ​តែ​វីរុស​នេះ​ទៀត​ទេ​។​ កូរ៉េ​ខាងត្បូង​នា​ពេល​កន្លង​មក​មាន​ករណី​គ្រោះថ្នាក់​ដល់​អាយុជីវិត​ដោយសារ​តែ​វីរុស​នេះ​មាន​៣៣​នាក់​ ស្មើ​១៨.១​ភាគរយ​។​
​ពលរដ្ឋ​២​នាក់​ត្រូវ​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​របស់​ខ្លួន​វិញ​ បន្ទាប់​ពី​ក្រុម​គ្រូពេទ្យ​រក​មិនឃើញ​ថា​ មាន​សញ្ញា​វីរុស​មឺ​ស​អ្វី​ទៀត​នោះ​ទេ​ ក្រោយ​ពី​ការ​ឆ្លង​ ហើយ​ត្រូវ​ក្រុម​គ្រូពេទ្យ​ត្រួតពិនិត្យ​ និង​ព្យាបាល​នោះ​ ។​ ការ​អនុញ្ញាត​ឲ្យ​អ្នកជំងឺ​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​បាន​កើនឡើង​៩៧​នាក់​ ស្មើ​៥៣.៣​ភាគរយ​ស្តី​ពី​ករណី​ដែល​បាន​ឆ្លង​។​
​ក្រៅពី​ជន​រង​គ្រោះ​បាត់បង់​ជីវិត​ចេញ​ គឺ​នៅ​មាន​អ្នកជំងឺ​៤០​នាក់​ផ្សេង​ទៀត​កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​របស់​ក្រុម​គ្រូពេទ្យ​ ។​ ក្នុង​ចំណោម​ពួក​គេ​ទាំងនេះ​ មាន​អ្នក​ជី​ងឺ​១២​នាក់​ស្ថិត​ក្នុង​ស្ថានភាព​មិន​ប្រក្រតី​។​ កូរ៉េ​ខាងត្បូង​កំពុង​ស្ថិត​នៅ​ក្រោម​ការ​តាមដាន​ត្រួតពិនិត្យ​សុខភាព​ទៅ​លើ​ពលរដ្ឋ​២.៤៥១​នាក់​នៅឡើយ​ ៕​

...

20150701-131109.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print