អ្នកទោស​ជាង​១​ពាន់​នាក់​រត់​រួច​ចេញពី​គុក​នៅ​ប្រទេសយេមែន

ចែករំលែក៖

​មន្ត្រី​ប្រទេស​យេ​មែន​បាន​ប្រកាស​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១​ ខែកក្កដា​ ឆ្នាំ​២០១៥​ថា​ អ្នកទោស​ប្រមាណ​១២០០​នាក់​បាន​រត់​រួច​ចេញពី​គុក​ស្ថិត​នៅ​កណ្តាល​ទីក្រុង​មួយ​កន្លែង​ក្នុង​ក្រុង​យេ​មែន​ ។​ ក្នុង​ចំណោម​អ្នកទោស​ដែល​រត់​រួច​ទាំងនោះ​មាន​អ្នកទោស​ក្រុម​ភេរវ​ករ​អាល់​កៃ​ដា​ផង​ដែរ​។​
​សេចក្តីរាយការណ៍​បាន​បន្ត​ថា​ មូលហេតុ​នាំ​ឲ្យ​មានការ​រត់​ចេញពី​គុក​របស់​អ្នកទោស​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នេះ​គឺ​ដោយសារ​តែ​មានការ​វាយប្រហារ​គ្នា​ស្ថិត​នៅ​កណ្តាល​ទីក្រុង​ Taiz​ នោះ​តែ​ម្តង​ ។​
​យេ​មែន​ត្រូវ​គេ​មើលឃើញ​ថា​ បាន​និង​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានការណ៍​មួយ​ដ៏​គ្រោះថ្នាក់​បំផុត​ចំពោះ​វិបត្តិ​នយោបាយ​អូស​បន្លាយ​ពេលវេលា​រ៉ាំរ៉ៃ​យូរ​ឆ្នាំ​។​ វិបត្តិ​ទាំងនេះ​កើតឡើង​ដោយសារ​តែ​ការ​វាយប្រហា​គ្នា​ដណ្តើម​ទឹកដី​គ្រប់គ្រង​។​
​ស្ថានការណ៍​នយោបាយ​ពុះកញ្ជ្រោល​ ចលាចល​ខ្លាំង​ជាងគេ​នោះ​បាន​កើតឡើង​បន្ទាប់​ពី​កងកម្លាំង​ឧទ្ទាម​ហ៊ូ​ទី​ បាន​បះបោរ​ធ្វើ​សកម្មភាព​បណ្តេញ​កងកម្លាំង​រដ្ឋាភិបាល​ប្រធានាធិបតី​ Abdrabbuh​ Mansour​ Hadi​ បោះបង់​ចោល​ទីក្រុង​អា​ដេ​ន​ ហើយ​រត់​ភៀសខ្លួន​ទៅ​កាន់​ទីក្រុង​រ៉ី​យា​ដ​ ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​។​
​មិន​ទាន់​មាន​ប្រភព​ព័ត៌មាន​ច្បាស់លាស់​ថា​ តើ​មូលហេតុ​អី្វ​បានជា​ធ្វើ​ឲ្យ​អ្នកទោស​រត់​រួចខ្លួន​ចេញពី​ពន្ធនាគារ​ដែល​មាន​ចំនួន​យ៉ាងច្រើន​សន្ធឹក​សន្ធប់​បែប​នេះ​នៅឡើយ​។​
​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ សា​បា​ បាន​ស្រង់​ប្រភព​ពី​មន្ត្រី​ក្នុង​តំបន់​និយាយ​ថា​ មន្ទីរឃុំឃាំង​នោះ​ទទួល​រង​ការ​វាយប្រហារ​ពី​ពួក​ឧទ្ទាម​អាល់​កៃ​ដា​ ។​ ទោះបី​យ៉ាងណា​ មន្ត្រី​ដទៃ​ផ្សេង​ទៀត​បាន​បញ្ជាក់​ប្រាប់​រ៉​យ​ទ័​រថា​ អ្នកទោស​ទាំងនេះ​បាន​រត់​ចេញពី​គុក​នៅ​អំឡុង​ពេល​ដែល​មានការ​ផ្ទុះអាវុធ​ដាក់​គ្នា​រវាង​កម្លាំង​ទាហាន​ធ្វើសង្គ្រាម​។​
​ទីភ្នាក់ងារ​ព័ត៌មាន​ AP​ បាន​ដកស្រង់​ប្រភព​ពី​មន្ត្រី​សន្តិសុខ​ផ្សព្វផ្សាយ​ថា​ ឆ្មាំ​យាមកាម​ការពារ​នៅ​មន្ទីរឃុំឃាំង​បាន​រត់ចោលជួរ​ ខណៈ​ដែល​មានការ​ផ្ទុះអាវុធ​រវាង​ក្រុម​ឧទ្ទាម​ហ៊ូ​ទី​ នឹង​ក្រុមប្រឆាំង​ ។​
​នេះ​ជា​លើក​ទី​៣​ហើយ​ដែល​មាន​ករណី​អ្នកទោស​លួច​រត់​ចេញពី​គុក​ទ្រង់ទ្រាយ​ធំ​បែប​នេះ​នៅ​ក្នុង​ប្រទេស​យេ​មែន​ចាប់តាំងពី​សម្ពន្ធមិត្ត​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​បើក​ការ​វាយប្រហារ​ប្រឆាំង​ទៅ​លើ​ក្រុម​ឧទ្ទាម​ក្នុង​ទឹកដី​យេ​មែន​កាលពី​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១៥​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ ៕​

20150701-130001.jpg

...

20150701-130010.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print