បុរសជនជាតិអូស្ត្រាលីម្នាក់ដេកស្លាប់ក្នុងផ្ទះជួលជាន់ទី២ រហូតធុំក្លិនស្អុយទើបម្ចាស់ផ្ទះដឹង

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិអូស្ត្រាលីម្នាក់ស្លាប់នៅក្នុងផ្ទះជួលជាន់ទី២រហូតធុំក្លិនស្អុយពេញបន្ទប់របស់ខ្លួនសង្ស័យប្រើប្រាស់គ្រឿងញៀនច្រើនពេកបណ្តាលឱ្យគាំងបេះដូងទើបម្ចាស់ផ្ទះដឹងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨ និង១៥នាទីយប់ថ្ងៃទី២៣ ខែកុម្ភៈ នៅចំណុចផ្លូវលេខ៣៣៨ ផ្ទះលេខ១២៥E1 ក្រុម២២ ភូមិ៥ ផ្ទះល្វែងជាន់ទី២ ស្ថិតនៅក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សពបុរសជនជាតិអូស្ត្រាលីមានឈ្មោះ JONATHAN WiLLiAM អាយុ២៤ឆ្នាំ មុខរបរគ្រូបង្រៀននៅសាលារៀនវ៉េស្តើន នៅម្ដុំសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ស្នាក់នៅចំណុចផ្លូវលេខ៣៣៨ ផ្ទះលេខ១២៥E1 ក្រុម២២ ភូមិ៥ផ្ទះ ល្វែងជាន់ទី២ ស្ថិតនៅក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ចំណែកម្ចាស់ផ្ទះមានឈ្មោះ សឹុម សុខួច ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅចំណុចកើតហេតុខាងលើ។

តាមប្រភពព័ត៌មានពីបងប្អូនម្ចាស់ផ្ទះបានឱ្យដឹងថា មុនពេលកើតហេតុបុរសជនជាតិអូស្ត្រាលីម្នាក់គឺជាគ្រូបង្រៀននៅសាលារៀនវ៉េស្តើន នៅម្ដុំសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន បានមកជួលផ្ទះរបស់គាត់អស់រយៈពេលជិតមួយខែហើយ ។ រហូតមកដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងមកនេះ ម្ចាស់ផ្ទះក៏បាននាំក្រុមគ្រួសារទៅលេងក្រុងព្រះសីហនុនៅមិនទាន់ត្រឡប់មកវិញទេ ប៉ុន្តែប្អូនស្រីដែលរស់នៅបន្ទប់ជាប់នោះក៏បានធុំក្លិនស្អុយយ៉ាងខ្លាំងពេកក៏ដើររកមើលស្មានតែមានសត្វងាប់ ប៉ុន្តែរកអត់ឃើញ ទាល់តែសោះក៏បាននាំគ្នាទៅមើលនៅក្នុងបន្ទប់របស់ជនជាតិអូស្ត្រាលីទើបឃើញបុរសជនជាតិអូស្ត្រាលីស្លាប់ទាំងអក្រាតកាយ ។

បន្ទាប់ពីរកឃើញហើយសាច់ញាតិម្ចាស់ផ្ទះបានរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យ និងធ្វើកោសល្យវិច្ច័យរកឃើញមានស៊ឺរ៉ាំងសម្រាប់ចាក់គ្រឿងញៀននៅជាប់នឹងសពជនរងគ្រោះ ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច្ច័យរួចហើយសមត្ថកិច្ចបានសន្និដ្នានថា ការស្លាប់របស់ជនជាតិអូស្ត្រាលីខាងលើនេះស្លាប់ប្រមាណជាង៤ទៅ៥ថ្ងៃហើយ ចំពោះមូលហេតុបណ្តាលមកពីការចាក់គ្រឿងញៀនជ្រុលពេកបណ្ដាលធ្វើឲ្យគាំងបេះដូងស្លាប់តែម្តងទៅ ។

បន្ទាន់មកសពបុរសជនជាតិអូស្ត្រាលីខាងលើនេះ ត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៕

20160223193430

20160223193350

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print