ខេត្តកំពង់ចាម៖ បុរសម្នាក់ ព្រោះតែមានជំងឺប្រកាច់ប្រចាំកាយ បានចុះមុជទឹកទន្លេតូចនៅខាងក្រោយផ្ទះ បណ្តាលឲ្យលង់ទឹកស្លាប់។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចភូមិព្រែកចង្កាន ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
សមត្ថកិច្ចជំនាញ បានឲ្យដឹងថា ជនរងគ្រោះដែលលង់ទឹកស្លាប់ខាងលើ មានឈ្មោះ ប៊ុន គឿន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។
ប្រភពបានបន្តថា ជនរងគ្រោះដោយសារមានជំងឺប្រកាច់ប្រចាំកាយ ហើយពេលដែលជនរងគ្រោះបានចុះងូតទឹកក្នុងទន្លេនោះ ជំងឺក៏រើឡើង បណ្តាលឲ្យលង់ទឹកស្លាប់តែម្តង៕
...