ភ្នំពេញ, បើយោងតាមប្រភពអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ឲ្យដឹងថា,នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២១ ខែមករា ឆ្នាំ២០២១ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានរៀបចំកិច្ចប្រជុំលើកទី០១ ក្រុមការងារស្នូល (CORE TEAM) សម្រាប់គាំទ្រដល់កម្មវិធីកែលម្អប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
ក្នុងកិច្ចប្រជុំនេះផងដែរក៏មានការអញ្ជើញចូលរួម លោក ទីប្រឹក្សាក្រសួងផែនការ នៃវិទ្យាស្ថានជាតិស្ថិតិ លោក អគ្គនាយករង វិទ្យាស្ថានជាតិស្ថិតិ លោក អគ្គនាយករង លោក ប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងលោកអនុប្រធាននាយកដ្ឋានផែនការ នៃក្រសួងសុខាភិបាល និងអ្នកសម្របសម្រួលប្រចាំប្រទេស នៃអង្គការ Vital Strategies៕
...
ដោយ, សិលា