កងពលតូចថ្មើរជើងលេខ៥១បានបង្កបង្កើនផល ចិញ្ចឹមសត្វ អនុវត្តតាមផែនការជាប្រចាំ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ក្រៅពីភារកិច្ចស្នូល កងពលតូចថ្មើរជើងលេខ៥១ បានធ្វើការងារកសាង សំណង់អគារផ្ទះស្នាក់នៅបន្ថែម លើការងារអភិវឌ្ឍន៍អង្គភាព និងការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីជួយទ្រទ្រងជីវភាពរស់នៅរបស់កងទ័ព និងគ្រួសារទ័ព។

ជាក់ស្តែងជាលទ្ធផល ក្រោមការយកចិត្តទុកដាក់ និងការណែនាំរបស់មេបញ្ជាការកងទ័ពជើងគោកនិងមេបញ្ជាការយោធភូមិភាគទី៥ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី មេបញ្ជាការ អង្គភាពកងពលតូចថ្មើរជើងលេខ៥១ បានយកចិត្តទុកដាក់លើកការងារកសាងជំរំជំរកស្នាក់នៅរបស់កងទ័ព គ្រួសារទ័ព ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងការបង្កបង្កើនផលដាំដុះបន្លែចម្រុះ និងចិញ្ចឹមសត្វ ទៅតាមផែនការ។

គួរបញ្ជាក់ថា ការដាំដុះបន្លែគ្រប់ប្រភេទ និងការចិញ្ចឹមសត្វ ដែលធ្វើបានដោយអង្គភាព និងគ្រួសារទ័ព ត្រូវបានផ្គត់ផ្គង់ធានាក្នុងការចិញ្ចឹមទ័ព ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់គ្រួសារកងទ័ព កាត់បន្ថយការនាំចូលបន្លែត្រី សាច់ មួយចំនួនពីខាងក្រៅដែលមានផ្ទុកសារធាតុគីមី ជាពិសេសក៏បានលក់ចេញទៅទីផ្សារខាងក្រៅទទួលបានប្រាក់កម្រៃបន្ថែមទៀតដើម្បីទុកផ្គត់ផ្គង់តម្រូវការនានានៅក្នុងអង្គភាពផងដែរ៕

...

ហេង សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print