លោក ចូ បៃ​ឌិន​ ក្រោយ​ស្បថ​ចូល​កាន់​តំណែង​ប្រធានា​ធិបតី​​អា​មេ​រិ​ក​ផ្លូវការ​ បានប្រកាសថា៖​ សន្យា​នឹង​ផ្តល់​​សញ្ជាតិ​ដល់​អន្តោ​ប្រវេសន៍​រស់​នៅ​​អា​មេ​រិ​ក

ចែករំលែក៖

អន្តរជាតិ៖ លោក ចូ បៃ​ឌិន (Joe Biden) ក្រោយ​បាន​ស្បថ​ចូល​កាន់​តំណែង​ប្រធានា​ធិបតី​​អា​មេ​រិ​ក​ផ្លូវការ​ នៅ​វេលាម៉ោង​ជិត​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ ២០២១ (​ម៉ោង​នៅ​សហរដ្ឋអា​មេ​រិ​ក​)​លោក បាន​ចុះហត្ថលេខា​លុប​​ចោល​គោលនយោបាយ​ចម្រូងចម្រាស​ជា​ច្រើន​របស់​បន្សល់​ទុក​ដោយ​អតីត​ប្រធានាធិបតី​លោក ដូ​ណា​ល់ ត្រាំ ក៏ដូច​ជា​ការ​ឆ្លើយ​តបនៃ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ និង​រឿង​អន្តោប្រវេសន៍​។

លោក ចូ បៃ​ឌិន ក្នុងការចុះហត្ថលេខានោះដែរ​ ក៏​បាន​សន្យា​ថា ​នឹង​ផ្តល់​សញ្ជាតិ​ដល់​ប្រជាជន (​អ្នកមាន​ក្តី​សុ​បិន្ត​) ដែល​បាន​រស់នៅ​សហរដ្ឋអាមេរិក​ ដោយ​គ្មាន​ការ​អនុញ្ញាត​ជា​ផ្លូវការ បន្ទាប់​ពី​ចូល​ប្រទេស​នេះ​​ក្នុង​វ័យ​កុមារភាព​ជាមួយ​ឪពុក​ម្តាយ​ដែល​បាន​ចូល​អា​មេ​រិ​កដោយ​ខុសច្បាប់​នោះ ។

ជាមួយគ្នានេះ​ ប្រធានាធិបតី​អា​មេ​រិ​ក​ថ្មី រូប​នេះ​ក៏​បាន​ចុះហត្ថលេខា​លើ​សកម្ម​ភាព​ប្រតិបត្តិ​សំខាន់​មួយ សម្រេច​លុប​ចោល​បំរាម​ការ​ធ្វើ​ដំណើរ​ពី​ប្រទេស​ដែល​មាន​ជនជាតិ​មូស្លីម​មួយ​ចំនួន​។នេះបើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន NHK ចុះ​ថ្ងៃ​ទី២១ ខែមករា ឆ្នាំ​២០២១។

លោក ចូ បៃ​ឌិន បាន​ចុះហត្ថលេខា​លើ​សកម្មភាព​ប្រតិបត្តិ​ចំនួន ១៥ ភ្លាម​ៗ​ បន្ទាប់​ពី​បាន​ស្បថ​ចូល​កាន់​តំណែង​កាលពី​ថ្ងៃ​ពុធ ដោយ​មិន​ឲ្យ​ធ្វើ​គោលនយោបាយ​ទាំងនោះ​ឡើង​វិញ​ដែល​ជា​គោល​នបាយ​បាន​ដាក់​ចេញ​ដោយ​អ្នក​កាន់​តំណែង​មុន គឺ​លោក​ដូ​ណា​ល់ ​ត្រាំ និង​បាន​ធ្វើការ​ផ្លាស់​ប្តូរ​ដំបូង​របស់​ខ្លួន គឺ​លោក​បៃ​ឌិន ផ្តោត​លើ​ជំងឺ​រាតត្បាត​កូ​វី​ដ ១៩ និង​ការ​ប្រែប្រួល​អាកាស​ធាតុ​។

មិនតែប៉ុណ្ណោះលោក​ប្រធានាធិបតី​អា​មេ​រិ​ក​ថ្មី​រូបនេះ​ បាន​និយាយ​ថា «​សកម្មភាព​ប្រតិបត្តិ​មួយ​ចំនួន​ដែល​ខ្ញុំ​នឹង​ចុះ​ហត្ថ​លេខា​នៅ​ថ្ងៃនេះ​នឹង​ជួយ​ផ្លាស់​ប្តូរ​ដំណើរ​នៃ​វិបត្តិ​កូ​វី​ដ ១៩ ហើយ​យើង​នឹង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​តាម​របៀប​ដែល​យើង​មិន​ទាន់​បាន​ធ្វើ​ និង​ជម្រុញ​សមភាព​ជាតិ​ និងគាំទ្រ​ដល់​សហគមន៍​ដែល​មិន​មាន​សិទ្ធិ​ទទួល​បាន​ដទៃ​ទៀត ។ ទាំងនេះ​គ្រាន់តែ​ជា​ចំណុច​ចាប់ផ្តើម​ប៉ុណ្ណោះ​។

គួររម្លឹក​ថា កំឡុង​ពេល​លោក​ ​ដូ​ណា​ល់ ត្រាំ កាន់​តំណែង​ជា​ប្រធានាធិបតី លោក​បាន​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ចូល​ពី​បណ្តា​ប្រទេស​មូ​ស្លី​ម​ភាគច្រើន ដោយ​លើក​ឡើង​ពី​វិធាន​ការណ៍​ប្រឆាំង​ភេរវកម្ម​របស់​លោក ។

ប៉ុន្តែលោក ចូ បៃ​ឌិន ដែល​បាន​ឡើង​កាន់​តំណែង​ភ្លាម​ៗ លោក​បាន​សន្យា​បញ្ឈប់​ការ​សាងសង់​ជញ្ជាំង​ដ៏​រឹង​មាំ​នៅ​តាម​ព្រំដែន​ជាមួយ​ប្រទេស​ម៉ិ​ក​ស៊ិ​ក ដែល​លោក​ត្រាំ បាន​បញ្ជា​ឲ្យ​សាងសង់​អស់​លុយ​ជា​ច្រើន​ដើម្បី​មិន​អោយ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ចេញចូល​ទឹកដី​សហរដ្ឋអាមេរិក​នោះ៕ដោយ៖ស​ តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print