អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះបិទសិប្បកម្ម កែច្នៃប្រេងចម្រុះ ដុតបង្ហុយផ្សែង ប៉ះពាល់បរិស្ថាន

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងសិប្បកម្មកែច្នៃប្រេងចម្រុះ មួយកន្លែងត្រូវបានអាជ្ញាធរ ចុះធ្វើការពិនិត្យជាក់ស្តែង កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៦​ និងសម្រេចផ្អាក ដំណើរការ សិប្បកម្មខាងលើជាបណ្តោះអាសន្ន​ ដែលមានទីតាំងស្ថិតនៅក្បែរវត្តអង្គតាមុិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីមានបណ្តឹងពីបងប្អូនប្រជាពលរដ្ឋរស់នៅ ជុំវិញ ទទួលរងផលប៉ះពាល់ ពីបំពង់ផ្សែងបង្ហុយ បង្កឱ្យប៉ះពាល់ផ្នែកបរិស្ថាន សុខភាពរាងកាយ ។

តាមប្រជាពលរដ្ឋ បានឱ្យដឹងថា ទីតាំងកែច្នៃប្រេងចម្រុះខាងលើ មានថៅកែជាជនជាតិចិន ហើយសិប្បកម្មខាងលើដុតបង្ហុយផ្សែង បង្កបំពុលបរិយាកាស ឈ្ងៀម ស្អុយ ទ្រាំលែងបាន ជាហេតុនាំឱ្យប៉ះពាល់ដល់បរិស្ថាន ពិសេស ប៉ះពាល់សុខភាពរាងកាយ ជីវិតមនុស្ស សត្វ រស់នៅ ជុំវិញ ទីតាំងខាងលើ ។ ដោយទង្វើរបែបនេះរបស់សិប្បកម្ម គិតតែបម្រើប្រយោជន៍ខ្លួនឯង មិនគិតដល់ ជីវិតអ្នកដទៃ និងប្រយោជន៍សង្គម ទើបពួកគាត់ សំណូមពរ ប្តឹងទៅអាជ្ញាធរ – សមត្ថកិច្ច ពាក់ព័ន្ធ ធ្វើការពិនិត្យជាក់ស្តែង ដែលផលប៉ះពាល់ក្នុងកម្រឹតគ្រោះថ្នាក់ទៅហើយ ។

តាមអាជ្ញាធរបានឱ្យដឹងថា សិប្បកម្មខាងលើ បន្ទាប់ពី មានបង្ហិយផ្សែង មានសារធាតុពុល ប៉ះពាល់ធ្ងន់ធ្ងរ ដល់ផ្នែកបរិស្ថាន និងសុខភាពមនុស្ស ទោះជាកន្លងមក បានហាមប្រាប់ឱ្យកែសម្រួលបច្ចេកទេស កុំឱ្យប៉ះពាល់ដល់អ្នកដទៃ ក៏ដោយ នៅតែ ដំណើរការដដែល ទើបព្រឹកនេះ អាជ្ញាធរសម្រេច ចុះ បិទទីតាំងសិប្បកម្ម តែម្តង ៕

image4(1)

image3(1)

image2(1)

image1(1)

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print