យុទ្ធនាការ​ចែករំលែកក្ដីសុខដល់​តា​​ៗធាក់ស៊ីក្លូ​ដ៏កម្សត់របស់លោកហ៊ុយយ៉ាឡេងនឹងធ្វើនៅថ្ងៃស្អែក

ចែករំលែក៖

ភ្នំពេញ៖ ផលិតករភាពយន្ត លោក ហ៊ុយ យ៉ាឡេង បានដាក់បញ្ចាំងនូវខ្សែភាពយន្តរឿងដើម្បីកូន” ឡើងវិញ នៅគ្រប់រោងភាពយន្តនានារាជធានីភ្នំពេញ។ ទន្ទឹមគ្នានេះគេក៏ឃើញវត្តមានរបស់លោកតាស៊ីក្លូមួយចំនួនបានចូលទស្សនាដែរដែល ក្រោយពីបានអញ្ជើញក្រុមអ្នកធាក់ស៊ីក្លូកម្សត់ជាច្រើនរូបចូលរួមទស្សនាភាពយន្តរឿងដើម្បីកូន

ថ្មីៗនេះផលិតករ​ លោក” ហ៊ុយ យ៉ាឡេង បានសម្រេចចិត្តប្រកាស​បើក​យុទ្ធនាការ​មួយ​ឈ្មោះម្នាក់​១​ដុល្លារ​ចែក​រំលែក​ក្ដី​ស្រឡាញ់​ជូន​តា​ស៊ីក្លូនៅក្នុងសារដែលផលិតកររូបនេះ បង្ហោះថ្មីៗនេះដោយមានភ្ជាប់រូបថត និងវីដេអូសម្រក់ទឹកភ្នែករបស់លោកតាស៊ីក្លូជាច្រើននាក់នៅក្នុងរោងភាពយន្ដក្នុងពេលទស្សនារឿងដើម្បីកូន” បញ្ជាក់ថា សប្បុរសជនទាំងក្នុង និងក្រៅប្រទេសអាចចូលរួមបរិច្ចាគចាប់ពីពេលនេះ ហើយកម្មវិធីចាក់បញ្ចាំងភាពយន្ដនៅទីវាល និងរៀបចំអាហារសម្រាប់តាៗធាក់ស៊ីក្លូ ដែលកម្មវិធីនេះនឹងធ្វើនៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែមករាឆ្នាំ២០២១។ ជាមួយគ្នានេះ​​​ លោក​ក៏​មាន​គម្រោង​ចាក់​បញ្ចាំង​កុន​នៅ​ទីវាល សម្រាប់​តាៗ​ធាក់​ស៊ីក្លូ​ចំនួន​៣០០​នាក់ ទស្សនា និង​ផ្ដល់​អាហារ​ពេល​ល្ងាច​មួយ​ពេល​ទៀតសម្រាប់ពួគគាត់ផងដែរ។

លោក ហ៊ុយ យ៉ាឡេងបានលើកឡើងថាលោក​នឹង​រៀបចំ​អាហារ​ពេលល្ងាច​ជូន​លោក​តា​ពិសា ជូនលោកតាទស្សនាភាពយន្តជីវិតពិតរឿងដើម្បីកូននិងជូនថវិកាខ្លះជួយដល់លោកតាៗដើម្បីជួយបន្ធូរទុក្ខលំបាកខ្លះ ហើយសប្បុរសជន​អាច​ចូល​រួម​ជាមួយ​សកម្មភាព​មនុស្ស​ធម៌​នេះ​ជាមួយ​លោក ហ៊ុយ យ៉ាឡេង ដោយ​ផ្ទាល់​តាម​រយៈ​ទូរស័ព្ទ​លេខ៖​ 012 / 069 239 789 ឬ​អាច​បរិច្ចាគ​តាម​គណនី ធនាគារមួយចំនួនដែលលោកបានបង្ហោះនៅលើហ្វេសប៊ុកផ្ទាល់៕

        

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print