Liverpool ស្គាល់រសជាតិចាញ់ក្នុងផ្ទះក្រោមថ្វីជើង Burnley

ចែករំលែក៖

ក្រុមអតីតម្ចាស់ជើងឯកហង្សក្រហម Liverpool បានទទួលបរាជ័យក្នុងទឹកដីរបស់ខ្លួនជាលើកដំបូងក្រោមថ្វីជើងក្រុមភ្ញៀវ Burnley ក្នុងលទ្ធផល១ទល់០ សម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី១៩ កាលពីរាត្រីថ្ងៃទី២១ ឈានចូលថ្ងៃទី២២ មករានេះ។

សារព័ត៌មាន BBC Sport បានចេញផ្សាយនៅព្រឹកថ្ងៃទី២២ មករានេះថា ការមិនស្គាល់ចាញ់ក្នុងផ្ទះ៦៨ ប្រកួតរបស់ក្រុមហង្សក្រហម Liverpool នៅក្នុងក្របខ័ណ្ឌ Premier League បានឈានដល់ទីបញ្ចប់ ខណៈដែលកីឡាករ Ashley Barnes បានស៊ុតបាល់ពិន័យប៉េណាល់ទី១គ្រាប់នៅនាទីទី៨៣។

ជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ Burnley នេះបានជួយឱ្យពួកគេឡើងដល់ចំណាត់ថ្នាក់ទី១៦នៅក្នុងតារាងដោយមាន៧ពិន្ទុដាច់ពីតំបន់កាត់ចោល។

ការចាញ់លីគកំពូលរបស់ Liverpool នៅលើទឹកដីរបស់ខ្លួនបានកើតឡើងជិត៤ឆ្នាំមកហើយក្នុងពេលប្រកួតជាមួយក្រុម Crystal Palace កាលពីខែមេសា ឆ្នាំ២០១៧ ហើយឥឡូវនេះពួកគេកំពុងឈរនៅពីក្រោយក្រុមកំពូលតារាង Manchester United រហូតដល់ចំនួន៦ពិន្ទុឯណោះ ៕ដោយ៖ភារៈ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print