Schalke ចុះហត្ថលេខាឡើងវិញជាមួយអតីតខ្សែប្រយុទ្ធឆ្នើម Huntelaarរបស់ Real Madrid

ចែករំលែក៖

សារព័ត៌មានអេស្ប៉ាញ Marca បានផ្សាយថា បន្ទាប់ពីនាំយកកីឡាករ Sead Kolasinac មកកាន់ក្លិបវិញហើយ ធ្វើឱ្យមានជ័យជម្នះលើកដំបូងរបស់ពួកគេនៅរដូវកាលនេះ ដោយក្លិប Schalke កំពុងសម្លឹងមើលការវិលត្រឡប់ខ្សែប្រយុទ្ធដើម្បីចៀសវាងការកាត់ចេញពីក្របខ័ណ្ឌ Bundesliga គឺការចុះហត្ថលេខាជាថ្មីនូវអតីតអ្នកស៊ុតបញ្ចូលទីរបស់ក្រុម Real Madrid គឺកីឡាករ KlaasJan Huntelaar 

ខ្សែប្រយុទ្ធ Huntelaar បានចាកចេញពីកីឡដ្ឋាន Gelsenkirchen ក្នុងឆ្នាំ២០១៧ បន្ទាប់ពីចំណាយពេល៧រដូវកាលជាមួយក្លិបដោយរកបាន១២៦គ្រាប់ដែលធ្វើឱ្យគាត់ក្លាយជាអ្នករកគ្រាប់បាល់បានច្រើនជាងគេទី២របស់ក្លិប បន្ទាប់ពីកីឡាករ Klaus Fisher រកបាន២២៦គ្រាប់

ដោយបានស្តារអាជីពរបស់ Huntelaar ឡើងវិញជាមួយក្រុម Schalkeបន្ទាប់ពីមានពេលវេលាមិនល្អ នៅ Real Madrid កីឡាករអន្តរជាតិហុល្លង់រូបនេះកំពុងវិលត្រឡប់មកក្លិបចាស់វិញក្នុងវ័យ៣៧ឆ្នាំដើម្បីព្យាយាម និងជួយសង្គ្រោះក្រុមនេះចេញពីតំបន់កាត់ចោល 

អ្នកគាំទ្រស្រឡាញ់ Huntelaar ចំពោះការរកគ្រាប់បាល់ដែលគាត់រកបានក្នុងកំឡុងពេលនៅជាមួយក្រុម Schalke ដោយក្រុមនេះថែមទាំងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ក្នុងឆ្នាំ ២០១១ បច្ចុប្បន្នក្រុម Schalke កំពុងដុនដាបដោយឈរបាតតារាងក្នុងលីគកំពូលអាល្លឺម៉ង់មានតែ៧ពិន្ទុប៉ុណ្ណោះក្នុង១៧ប្រកួតកន្លងមក៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print