ពេលវេលាដែលព្រឹទ្ធសភា​ត្រូវចោទប្រកាន់ទោសអតីតប្រធានាធិបតីដូណាល់ ត្រាំ

ចែករំលែក៖

តំណាងគណបក្សសាធារណរដ្ឋ ប្រចាំនៅព្រឹទ្ធសភា លោក​ Mitch McConnell បានបញ្ជាក់ថា ការចោទប្រកាន់ទោសលោកត្រាំ នឹងត្រូវចាប់ផ្តើមឡើងនៅខែកុម្ភៈ ឆ្នាំ ២០២១នេះ។
លោក​ Mitch McConnell បាននិយាយទៅកាន់សារព័ត៌មាន​ AP ​ថា «សមាជិកគណបក្សសាធារណរដ្ឋក្នុងព្រឹទ្ធសភា ​បានសាមគ្គី​គ្នា ហើយអតីតប្រធានាធិបតីគួរតែទទួលបាន​សិទ្ធិដូចអតីតប្រធានាធិបតីអាមេរិក ក្រោយបញ្ចប់តំណែងប្រធានាធិបតី។
ក្នុងពេលជាមួយគ្នានេះដែរ ប្រធានរដ្ឋសភាលោកស្រី Nancy Pelosi បានឲ្យដឹងថា​ ការចោទប្រកាន់ទោស​នឹងត្រូវ​ធ្វើឡើងក្នុងពេលឆាប់ៗនេះ​​ ។
លោកស្រី Nancy Pelosi បានឲ្យដឹងថា លោកត្រាំ​គួរតែទទួលបាន​ការលើកលែងទោស ហើយប្រធានាធិបតីថ្មី​ ចូ បៃឌិន បានអំពាវនាវឲ្យសាមគ្គីភាព ដើម្បីឆ្លងកាត់រាល់ឧបសគ្គ។ លោកស្រី ​Nancy Pelosi ​បានបញ្ជាក់ទៀតថា នឹងជាការខាតបង់ប្រសិនបើមិនមានសាមគ្គីភាព​ ដូចជាថ្ងៃទី ៦ខែមករា ដោយក្រុមបាតុករ សម្រុកចូលវិមានរដ្ឋសភា ជាការបង្ហាញពីភាព​ខ្វះសាមគ្គី។
ប្រសិនបើលោកត្រាំត្រូវបានចោទប្រកាន់ទោសនោះ លោកនឹងត្រូវបាត់បង់ផលប្រយោជន៍ជាច្រើន ដែលអតីតប្រធានាធិបតីអាមេរិកគ្រប់រូបទទួលបាន៕ ដោយ សាធី

...

រូបភាព៖ AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print