ខេត្តកំពង់ឆ្នាំង៖ រយៈពេល២ថ្ងៃបន្តបន្ទាប់គ្នានេះសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលក្រុងកំពង់ឆ្នាំង បានស្រាវជ្រាយចាប់ បានមុខសញ្ញាអ្នកចែកចាយ និ អ្នកប្រើប្រាស់គ្រឿងចំនួន១៤នាក់ជាបន្តបន្ទាប់នៅក្នុងក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនបានប្រាប់អោយដឹងថា ក្នុងរយៈពេល២ថ្ងៃនេះគឺនៅថ្ងៃទី២២ និងថ្ងៃទី២៣ខែកុម្ភៈ ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចរបស់ខេត្ត និងក្រុងបានសហការគ្នាធ្វើការស្រាវជ្រាវដោយបានរកឃើញមុខសញ្ញាចំនួន១៤នាក់ ដែលជាអ្នកចែកចាយនិងប្រើប្រាស់ថ្នាំញៀន នៅក្នុងមូលដ្ឋានក្រុងកំពង់ឆ្នាំងនៃខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា មុនឈានទៅធ្វើការឃាត់ខ្លួនមុខសញ្ញាជាច្រើននេះ គឺនៅថ្ងៃទី២២ ខែកុម្ភៈសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់១.ឈ្មោះ យាន សុវណ្ណចិត្រា អាយុ២១ឆ្នាំរស់នៅក្នុងភូមិកំពង់អូស សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង និង ២.ឈ្មោះ លឹម សំបុណ្យ អាយុ២៣ឆ្នាំ រស់នៅក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ ក្នុងពេលនោះសមត្ថកិច្ចបានរកឃើញនូវវត្ថុតាង មានថ្នាំញៀនចំនួន៦កញ្ចប់ ឧបករណ៍ជក់ថ្នាំញៀនមួយចំនួនទៀត និង ដាវ១ផងដែរ ។
ក្រោយពីធ្វើការឃាត់ខ្លួនមុខសញ្ញាជនសង្ស័យទាំងពីរនាក់នេះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ ហើយនៅថ្ងទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦សមត្ថកិច្ចបានឈានទៅឃាត់ខ្លួននូវមុសសញ្ញជាបន្តបន្ទាប់ទៀត រហូតបានចំនួន១២នាក់បន្ថែមទៀត ដែលជាអ្នកប្រើប្រាស់គ្រឿងញៀន នៅក្នុងមូលដ្ឋានក្រុងកំពង់ឆ្នាំង ។
ក្រោយពីធ្វើការសាកសួរយកចម្លើយ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ ចន្ថា