ភ្នំពេញ, លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ រួមជាមួយលោក Wang Wentian ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ ដំណើរភាពយន្តចល័តកម្ពុជាចិនដ៏ឆ្នើមលើកទី៥ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ កម្មវិធីសម្ពោធបើក ពរឹត្តិការណ៍ “ដំណើរ ភាពយន្តចល័តកម្ពុជា ចិនដ៏ឆ្នើមលើកទី៥” បានប្រារព្ធ ធ្វើឡើងនៅសាលមហោស្រពចតុម្មុខ ។ ចូលរួមក្នុងឱកាសនោះ មានលោក លោកស្រី ថ្នាក់ដឹកនាំក្រសួង ផលិតករ សិល្បករ សិល្បការិនី សិស្ស និស្សិត អ្នកសារព័ត៌មាន ខ្មែរ ចិន ព្រមទាំងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិជាច្រើនរូប។
គោលបំណងនៃការរៀបចំកម្មវិធីនេះ គឺដើម្បីផ្លាស់ប្ដូរវប្បធម៌ និងសិល្បៈរវាងចិននិងកម្ពុជា ព្រមទាំងបង្កើតជាស្ពានទំនាក់ទំនង និង ចំណងមិត្តភាពដ៏អស្ចារ្យសម្រាប់ ប្រជាជនទាំងពីរប្រទេស ។ បច្ចុប្បន្ន នេះប្រទេសទាំងពីរកំពុងតែជំរុញយ៉ាងសកម្មក្នុងការកសាង សហគមន៍ជោគវាសនារួមគ្នា ហើយការផ្លាស់ប្ដូរវប្បធម៌ ចិន និង កម្ពុជា បានស្វាគមន៍ ជាមួយឱកាស នៃ ការ អភិវឌ្ឍដ៏មានតម្លៃបំផុត ។
ព្រឹត្តិការណ៍ ”ដំណើរ ភាពយន្ត ចល័ត ចិន-កម្ពុជាដ៏ឆ្នើមលើកទី៥” លើកនេះ នឹងនាំមកនូវខ្សែភាពយន្តដ៏ឆ្នើម ដែលរួមមាន ខ្សែភាពយន្តខ្មែរ និង ខ្សែភាពយន្ត ចិន បញ្ចូល សម្លេង ជា ភាសាខ្មែរ ដូច ជា រឿង “កំណត់ត្រា ប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ នៅអ៊ូហាន” “អ្នកក្លាហាន ដំបងបិសាច” “ក្ដីស្រមៃយុវជនចិនវគ្គ២” និង “ម្ចាស់ របាំងមុខ ” ជាដើម ។ ក្រោយពីចាក់បញ្ចាំងលើកដំបូងរួច ខ្សែភាពយន្តទាំងនេះនឹងត្រូវយកទៅចាក់បញ្ចាំងនៅតាមសាលារៀន ទី ប្រជុំជន និងបន្ទាយកងទ័ព ជាដើម នៅតាម បណ្ដារាជធានី ខេត្ត និង ក្រុង នានា ដូច ជា៖ រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្ត ស្វាយរៀង ខេត្ត ព្រៃវែង ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ។
គួរបញ្ជាក់ផងដែរថាព្រឹត្តិការណ៍ “ដំណើរ ភាពយន្តចល័ត ចិន-កម្ពុជាដ៏ឆ្នើម លើកទី៥” នេះ ត្រូវបានផ្ដួចផ្ដើមឡើង ដោយស្ថានទូត ចិន ប្រចាំនៅកម្ពុជា និង ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និង ទទួលរៀបចំដោយ វិទ្យុមិត្តភាពកម្ពុជា ដែលបង្កើតឡើងនៅកម្ពុជា ដោយ អគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិម ចិន រួម ជាមួយ នឹង ក្រុមហ៊ុនភាពយន្ត ចិន គ្រុប៕
ដោយ, សិលា