គ្រូបង្វឹកក្លិប Real Madrid លោក Zinedine Zidane ធ្វើតេស្តវិជ្ជមាន Covid-19 មុនពេលប្រកួតជាមួយក្រុម Alaves

ចែករំលែក៖

លោក Zinedine Zidane គ្រូបង្វឹករបស់ក្រុម Real Madrid បានធ្វើតេស្តរកឃើញជំងឺ Covid-19 អាចនឹងខកខានការបង្ហាញខ្លួនក្នុងការដឹកនាំក្រុមពេលប៉ះជាមួយក្រុម Alaves នៅថ្ងៃទី២៣ មករានេះ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន BBC Sport នៅព្រឹកនេះ។

ក្លិយក្សអេស្ប៉ាញ Real Madrid បានចេញសេចក្តីថ្លែងការណ៍ខ្លីមួយដោយប្រកាសថា បុរសវ័៤៨ឆ្នាំ Zinedine Zidane មានផ្ទុកជំងឺ Covid-19 ប៉ុន្តែមិនបានផ្តល់ព័ត៌មានបន្ថែមអំពីស្ថានភាពរបស់គាត់ ឬផលប៉ះពាល់ណាមួយសម្រាប់ក្រុមដែលកំពុងលេងនោះទេ។

លោក Zidane កំពុងរងសម្ពាធចំពោះលទ្ធផល និងការប្រកួតមិនល្អរបស់ក្រុម Real Madrid រួមទាំងការបរាជ័យក្នុងពានរង្វាន់ Copa del Rey កាលពីថ្ងៃពុធដោយប្រកួតចាញ់ក្រុមនៅលីគទី៣ Alcoyano 

គួររំលឹកថា ក្រុម Real Madrid ដែលកំពុងបាត់បង់ពិន្ទុ ធ្វើឲ្យក្រុមនេះកាន់តែឃ្លាតពិន្ទុឆ្ងាយពីក្រុមកំពូលតារាង Atletico Madird នៅ La Liga បច្ចុប្បន្ន Real Madrid ស្ថិតនៅចំណាត់លេខ២ ក្នុងតារាងបន្ទាប់ពី១៨ប្រកួតដែលធ្វើឲ្យក្រុមនេះ ដេញតាមពីក្រោយក្រុមក្រុមកំពូលតារាង Atletico Madird ចំនួន៧ពិន្ទុឯណោះ ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print