ប្រធានាធិបតី​ ចូ បៃឌិន តែងតាំង​រដ្ឋមន្ត្រីមានដើមកំណើតវៀតណាម

ចែករំលែក៖

ប្រធានាធិបតី​ ចូ បៃឌិន​ បានតែងតាំង លោក​​​ ដាក ត្រឹង(Dat Tran) ជារដ្ឋមន្ត្រី នៃអតីតយុទ្ធជនអាមេរិក ការតែងតាំងនោះមានប្រសិទ្ធភាពភ្លាមៗ។ នេះជាជនជាតិវៀតណាមដំបូងគេដែលត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្នុងរដ្ឋាភិបាលអាមេរិក។ តាមសារព័ត៌មាន Star&Stripes លោក Dat Tran នឹងចូលកាន់តំណែងជំនួស អតីតរដ្ឋមន្ត្រី ទទួលបន្ទុកយុទ្ធជន​Robert Wilkie ដែលកាន់តំណែងនេះតាំងពីខែកក្កដាឆ្នាំ​២០១៨។ ការកាន់តំណែង គ្រាន់តែបណ្តោះអាសន្នប៉ុណ្ណោះ ដោយរងចាំ ព្រឹទ្ធសភា អាមេរិក អនុម័តទើប កាន់តំណែងពេញសិទ្ធ។ នៅពេលនេះគេមិនទាន់ដឹងថា លោក​ Dat Tran ​​កាន់តំណែងនេះបានយូប៉ុណ្ណានោះឡើយ។ នៅថ្ងៃទី ២៧ខែមករា​ខាងមុខ នឹងអនុម័តឲ្យចូលកាន់តំណែង​ បណ្តោះអាសន្ន ដើម្បីរងចាំរដ្ឋមន្ត្រីថ្មីមកចូលកាន់តំណែង។ លោក​ Dat Tran ​ធ្លាប់កាន់តំណែងជារដ្ឋលេខាធិការ ក្រសួងអតីតយុទ្ធជន អាមេរិក ។ លោកបានធ្វើការនៅក្នុងស្ថាប័ននេះ​ជាង ១០ ឆ្នាំ កន្លងមកហើយ​។ លោកក៏បានធ្វើជាទីប្រឹក្សា ដល់រដ្ឋមន្ត្រីជាច្រើនរូប​ ផងដែរ។ មុនពេលធ្វើការឲ្យរដ្ឋាភិបាលអាមេរិក លោក Dat tran ​ធ្លាប់ធ្វើជានាយកប្រតិបត្តិនៃក្រុមហ៊ុន អគ្គិសនីយ៍ ​Square D នៅទីក្រុង Milwaukee រដ្ឋ Wisconsins។ លោក Dat tran បានបញ្ចប់មហាវិទ្យាល័យ Ohio ផ្នែកបច្ចេកទេសនិង បណ្តាញឧស្សាហកម្ម៕

...

ដោយ៖ធី រីណា(រូបថត៖Star & Stripes)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print