ខេត្តកណ្ដាល៖ ដោយទទួលបានការចាត់តាំង ដ៏ខ្ពង់ខ្ពស់បំផុតពីលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ សុីណាត អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោង PMU-ADB and WB MOWRAM ព្រមទាំងជានាយកគម្រោង សាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័នជនបទ និងការគាំទ្រកសិករ
នៅថ្ងៃសៅរ៍ ១០កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ បានចាត់តាំង លោក អុឹម សួស្តី ជាអនុប្រធាននាយកដ្ឋាន និងជាប្រធានគ្រប់គ្រងគម្រោង និងក្រុមការងារបច្ចេកទេសក្រសួង សហការជាមួយមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យកាងាររស្តាបឹងបួ អូរធម្មជាជាតិ ទាំង២២កន្លែង និងបោះបង្គោលព្រំក្នុងស្រុកមុខកំពូល ខេត្តកណ្តាល។
សូមបញ្ជាក់ថាក្រោមការដឹកនាំ នឹងបទបញ្ជាដ៏មុឺងម៉ាត់ហ្មត់ចត់បំផុតរបស់ លោក លឹមគានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងធនធានទឹកបាននឹងកំពុងអនុវត្តនូវឆ្ឆ័ន្ទានុសិត នឹងដែនយុត្តាធិការរបស់ខ្លួន ក្នុងការស្តារបឹងបួ អូរធម្មជាតិទាំង ២២កន្លែង និងបោះបង្គោលព្រំ ព្រមទាំងត្រៀមរៀបចំអនុវត្តទូទាំងប្រទេសតែម្តងទុកជាសម្បត្តិរដ្ឋដេីម្បីការពារនូវភាពអនាធិបតីយនៃការទន្ទ្រានយកដីធ្លីបឹងបួទាំងនោះមកបម្រេីឲ្យផលប្រយោជន៍ផ្ទាល់ខ្លួន រឺយកមកធ្វេីជាទ្រសម្បត្តិបុគ្គលផ្ទាល់ខ្លួន។
សូមបញ្ជាក់ថាមកដល់ពេលនេះដំណេីរការនៃការស្តាបឹងបួ អូរធម្មជាតិទាំង២២កន្លែង នេះកំពុងតែប្រព្រឹត្តទៅយ៉ាងសកម្មដោយឥតឈប់ឈរ ហេីយប្រជាពលរដ្ឋនៅតំបន់នោះត្រេកអរសប្បាយរីករាយណាស់ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីយតេជោ ហ៊ុន សែន លោក បានបង្កេីតឲ្យមានគម្រោងនេះឡេីងនឹងពិសេសមួយទៀតគឺគម្រោងជីកប្រឡាយជេីងក្អែបគម្រោងនេះ បានជួយផ្តល់ការងារដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិ ឃុំ ស្រុកដែលជាប្រជាពលរដ្ឋអត់ការងារធ្វេីវិលត្រលប់ពីប្រទេសក្រៅដោយសារការរត់ចេញពី COVID-19 និងត្រលប់មកពីគ្រប់ទិសទីទាំងអស់ក្នុងប្រទេសផងដែរ តាមរយៈគម្រោងនេះអាចជួយដោះស្រាយជូនបងប្អូនប្រជាកសិករ កម្មករឲ្យទទួលបានការងារធ្វេីនិងបានប្រាក់កម្រៃរយៈពេលខ្លី ពីការទទួលបាននូវការងារស្តាបឹងបួ អូរធម្មជាតិ និងជីកប្រឡាយជើងក្អែបនេះ ហេីយមានទឹកស្រោចស្រពដល់ស្រែពួកគាត់ទៀតផង ៕