ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានលើកយកពីការចុះផ្សាយ របស់សារព័ត៌មាន ប្រទេសអូស្ត្រាលីឈ្មោះ SBC News – DATELINEនិងបញ្ជាក់ក្នុងផេក ផ្លូវការក្រសួងសុខាភិបាលថា ហេតុដូចម្តេច បានជាកម្ពុជា បានគ្រប់គ្រងជំងឺកូវីដ -១៩ ដែលមិនមានការកត់ត្រាករណីស្លាប់ដោយសារជំងឺនេះ ,! តាមការចុះផ្សាយក្នុងទំព័រហ្វេសប៊ុក (www.sbs.com.au) នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ របស់សារព័ត៌មាន ប្រទេសអូស្ត្រាលីឈ្មោះ SBC News – DATELINE ដែលបានធ្វើបច្ចុប្បន្នភាព ០៣ម៉ោងមុននេះ បានសរសេរថា៖
នៅពេលដែលពិភពលោកបាន និងកំពុងដោះស្រាយបញ្ហារាតត្បាតជាងមួយឆ្នាំមកហើយ ចាប់តាំងពីមានការ ប្រកាស ជាលើកដំបូងថាមានករណីកូវីដ-១៩ រាតត្បាតលើសាកលលោក ប្រទេសកម្ពុជា បានលេចចេញជារឿងជោគជ័យ មួយដែលនឹកស្មានមិនដល់។
ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសដីគោកដ៏តិចតួច ដែលគ្មានករណីស្លាប់ដោយសារជំងឺ កូវីដ-១៩ ទោះបីជាមានប្រព័ន្ធសុខាភិបាល ដែលទទួលបានការគាំទ្រហិរញ្ញវត្ថុតិចតួចក៏ដោយ។ ខណៈពេលនៃការចុះ ផ្សាយអត្ថបទនេះ ប្រទេសកម្ពុជា មានករណីជំងឺកូវីដ-១៩ ៤៤៨ករណី តែគ្មានអ្នកស្លាប់ , នៅថ្ងៃដដែលនេះ ចក្រភពអង់គ្លេសមានករណីកូវីដ-១៩ថ្មីជាង ៣៨០០០ នឹងមានការស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ១.៩២០ នាក់។ ទោះបីជាប្រទេសទាំងពីរនេះ មិនអាចធ្វើការប្រៀបធៀបគ្នាបាន ប្រសិនបើមើលលើចំនួនប្រជាជន ឬ ប្រព័ន្ធសុខាភិបាល ក៏ដោយ ក៏មានការផ្តល់នូវគំនិតប្រៀបធៀបមួយ អំពីរបៀបដែលវីរុសបានជះឥទ្ធិពលដល់ប្រទេស ទាំងពីរ ដែលមានការខុសគ្នាខ្លាំងណាស់ ដែលស្ទើរតែមិនគួរឱ្យជឿ។
លោកស្រីវេជ្ជបណ្ឌិត ហ្វ្រេនសេស ដេលី (Dr. Frances Daily) ដែលបានធ្វើការនៅប្រទេសកម្ពុជាអស់រយៈពេលជាង ពីទសវត្សមកហើយនោះ ដំបូងឡើយ មានការសង្ស័យលើតួលេខនៃករណីកូវីដ-១៩ ប៉ុន្តែឥឡូវនេះ លោកស្រី មានការជឿ ជាក់ថា ជោគជ័យរបស់កម្ពុជា គឺមានពិតប្រាកដមែន។ លោកស្រីបាននិយាយពីផ្ទះរបស់លោកស្រីនៅ Tasmania នៃប្រទេស អូស្ត្រាលី ថា វាគួរឱ្យភ្ញាក់ផ្អើលណាស់ ”។ “ខ្ញុំគិតថា យើងនឹងត្រូវបានសម្លាប់ដោយសារជំងឺកូវីដ-១៩ នៅទីនោះ។ ប៉ុន្តែបន្ទាប់ ពីពីរទៅបីខែដំបូងនៃការរាតត្បាត វាបានបង្ហាញច្បាស់ថា គឺពិតជាមិនមានករណីជំងឺកូវីដ-១៩ ច្រើននោះទេ”។
លោកស្រីវេជ្ជបណ្ឌិត ហ្វ្រេនសេស ដេលី ធ្លាប់បានធ្វើការងារលើការគ្រប់គ្រងជំងឺឆ្លង និងការអប់រំផ្នែកវេជ្ជសាស្ត្រនៅ ប្រទេសកម្ពុជា។ លោកស្រីបានបន្តទៀតថា ប្រសិនបើករណីឈឺ និងស្លាប់ខ្ពស់ជាងចំនួនប្រកាសផ្លូវការនោះ វិបត្តិសុខភាពនឹងកើតឡើងធ្ងន់ធ្ងរជាមិនខាន ដែលមិនអាចលាក់លៀមបានឡើយ។ ពិតណាស់ នឹងត្រូវមានការកត់ត្រាករណី ស្លាប់ ប្រសិនបើការរីករាលដាលនៃជំងឺកូវីដ-១៩ ហួសពីអ្វីដែលបានកត់ត្រាទុកនោះ” ។
ចំណែកឯ លោកសាស្ត្រាចារ្យ ម៉ាក់ឡូ (Mc Laws) ដែលជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យញូវែល (New South Wales (UNSW) នៃប្រទេសអូស្ត្រាលី) និងជាទីប្រឹក្សាអង្គការសុខភាពពិភពលោក (WHO) សម្រាប់ក្រុមដ៏ត្រឹមត្រូវថា ជំងឺកូវីដ-១៩ មិនមានការរីករាលដាលទេ ទោះបីជាមានករណីវិជ្ជមានខ្លះមិនត្រូវបានគេកត់ត្រាទុកក៏ ដោយ ហើយពួកគេពិតជាមានសំណាងណាស់។
ការរឹតត្បិត និងការគ្រប់គ្រងនៅតាមព្រំដែន។
ដំបូងឡើយ កម្ពុជា ហាក់ដូចជាបានមើលស្រាលការចម្លងវីរុសនេះ ហើយនៅក្នុងខែកុម្ភៈឆ្នាំមុននេះ កម្ពុជាបាន បដិសេធក្នុងការបិទព្រំដែនរបស់ខ្លួនផងដែរ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ថែមទាំងបានមានប្រសាសន៍ថា លោកចង់ទៅធ្វើទស្សនកិច្ចនៅទីក្រុង Wuhan ទៀតផង។ នៅ ទីបំផុត លោកក៏បានទៅធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង ហើយបានចាប់ផ្តើមបិទព្រំដែនរបស់ខ្លួនតែប៉ុន្មានសប្តាហ៍ក្រោយ មក។ សាលារៀន សាកលវិទ្យាល័យ និងទីកន្លែងកម្សាន្តនានាត្រូវបានបិទជាបណ្តើរ បានហាមឃាត់ក្នុងរយៈពេលមួយសប្តាហ៍មុនពេលមានជំងឺរាតត្បាតដែរ។
សូមអាននូវខ្លឹមសារទាំងស្រុងការចុះផ្សាយរបស់កាសែតអូស្រ្ដាលីខាងលើ៕ ដោយ៖ សិលា