នគរបាលខេត្តកណ្ដាល បង្ក្រាបការភ្នាល់ស៊ីសង ជល់មាន់តាមអនឡាញ តាមដំណឹងរាយការណ៍ចូលផេកផ្លូវការ

ចែករំលែក៖

ខេត្តកណ្ដាល, ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វេីការបំភ្លឺឆ្លេីយតបជូនម្ចាស់គណនីហ្វេសបុក​ សុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារផេកហ្វេសបុកស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១  មានខ្លឹមសារ «បាទ សូមប្តឹង មានការភ្នាល់ស៊ីសង ជល់មាន់តាមអនឡាញ យ៉ាងសកម្ម ស្រែកហ៊ោខ្លាំងៗ  នៅខាងមុខសាលាឃុំបែកចាន ស្រុកអង្គស្នួល ម្ចាស់កន្លែង ឈ្មោះ ធី ឱ្យលុយប៉ូលីសរាល់ខែ​ សូមលោកចុះមកបំបាត់ផង»។

​ក្រោយពីទទួលបានដំណឹងភ្លាម​ៗ ដោយមានការចង្អុលបង្ហាញពីក្រុមប្រតិកម្មរហ័សខេត្ត លោកវរសេនីយ៍ឯក​ មាន​ សំណាង​ អធិការនគរបាលស្រុកអង្គស្នួល​ បានបញ្ជាឱ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន​ ធ្វេីការស្រាវជ្រាវ​ ស៊េីបអង្កេត​ទីតាំងដែលប្រជាពលរដ្ឋបានរាយការណ៍នោះ។

ជាលទ្ធផល៖

នៅរសៀលថ្ងៃសៅរ៍ ១០កេីត​ ខែមាឃ​ ឆ្នាំជូត​ ទោស័ក ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី២៣​ ខែមករា​ ឆ្នាំ២០២១​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន បានចុះពិនិត្យទីតាំងខាងលើពិនិត្យឃើញថា ម្ចាស់ផ្ទះ​ឈ្មោះ​ សេង​ ទ្រី​ ភេទប្រុស​ អាយុ៣១ឆ្នាំ​ មុខរបរលក់ដូរ​ នៅភូមិបែកចាន​ ឃុំបែកចាន​ ស្រុកអង្គស្នួល​ ខេត្តកណ្ដាល​ ពិតជាបានលួចលាក់ចាក់វីដេអូជល់មាន់ តាមអនឡាញ ប្រាកដមែន។

ក្រោយពីពិនិត្យឃើញដូច្នេះ សមត្ថកិច្ចប៉ុស្តិ៍បានអប់រំ ណែនាំ និងធ្វើកិច្ចសន្យា ដល់ម្ចាស់ទីតាំងខាងលើ រួមមាន៖

                       

១/​ ត្រូវបញ្ឈប់ជាបន្ទាន់រាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ។ 

២/​ ហាមមិនឱ្យមានចាក់វីដេអូជល់មាន់តាមអនឡាញដាច់ខាត។ 

៣/​ ត្រូវសហការជាមួយសមត្ថកិច្ចមូលដ្ឋាននិងគ្រប់លំដាប់ថ្នាក់ពីសកម្មភាពខុសច្បាស់។ 

+សូមបញ្ជាក់​ថា អធិការដ្ឋាននគរបាលស្រុកអង្គស្នួល​ និងប៉ុស្តិ៍នគរបាលរដ្ឋបាល​បែកចាន បានបដិសេធ ពុំបានទទួលយកលុយប្រចាំខែពីទីតាំងខាងលេី​កឡេីយដូចប្រជាពលរដ្ឋខាងលើរាយការណ៍នោះទេ។

អាស្រ័យហេតុនេះ សូមសាធារណជនដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប។

សូមអរគុណ!!!

ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print