​នគរបាល​ប្រឆាំង​បទ​ល្មើ​សេដ្ឋកិច្ច​និង​គយ​ចល័ត​ដាក់​កុងត្រូលជជុះ​ចាំ​យក​លុយ​ពី​រថយន្ដ​ដឹក​​ទំនិញ​ចេញពី​ប្រទេស​ថៃ​តាម​ច្រក​អន្ដរជាតិ​ជាំ​សា​ង៉ាំ

ចែករំលែក៖

​ខេត្ដ​ឧត្ដ​មាន​ជ័យ​៖​ លោក​ សរ​ ថា​វី​ អភិបាល​នៃ​គណៈ​អភិបាលខេត្ដ​ឧត្ដរមានជ័យ​បាន​កោះ​ប្រជុំ​បន្ទាន់​មួយ​រវាង​ស្ថាប័ន​ពាក់ព័ន្ធ​ប្រចាំការ​នៅ​បណ្ដា​ច្រក​ទ្វារ​អន្ដរជាតិ​ បន្ទាប់​ពី​ឃើញ​មានការ​បង្ហោះ​ ឃ្លី​ប​វី​ដេ​អូ​មួយ​ទាក់ទិន​នឹង​រឿង​មន្ដ្រី​គយ​ច្រក​អន្ដរជាតិ​ជាំ​សា​ង៉ាំ​ដុត​បំផ្លាញ​ទំនិញ​ពលករ​អូស​រទេះ​ម្នាក់​ ។​ ក្នុង​នោះ​លោក​ អភិបាលខេត្ដ​បាន​លើក​ឡើង​អំពី​បញ្ហា​ កុងត្រូលជជុះ​ដោយ​ក្រុម​អាជីវករ​ និង​ ប្រជាពលរដ្ឋ​ដែល​បាន​ដឹក​ទំនិញ​មក​ពី​ ប្រទេស​ថៃ​ដោយ​មានការ​បង់ពន្ធ​នៅ​ ច្រក​ទ្វារ​អន្ដរជាតិ​ជាំ​សា​ង៉ាំ​រួច​ហើយ​គឺ​ មិន​ត្រូវ​បង់​ឱ្យ​កុងត្រូលជជុះ​នៅ​តាម​ដងផ្លូវ​ទៀត​ឡើយ​ ។​

​តែ​ទោះជា​យ៉ាងណា​ក្រុម​អាជីវករ​និង​ ប្រជាពលរដ្ឋ​នៅ​តែ​ត្អូញត្អែរ​ថា​ក្រោយ​ពី​មានការ​បង់ពន្ធ​នៅ​ច្រក​អន្ដរជាតិ​ជាំ​ សា​ង៉ាំ​រួច​ពួក​គាត់​ត្រូវ​បង់​ឱ្យ​កុងត្រូលជជុះ​ចំនួន​៣​កន្លែង​ផ្សេង​ទៀត​ ដែល​មាន​៣​ ស្ថាប័ន​គឺ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ឧត្ដរ​ មាន​ជ័យ​នគរបាល​ប្រឆាំង​បទល្មើស​ សេដ្ឋកិច្ច​ក្រសួង​និង​គយ​ចល័ត​ក្រសួង​ ដែល​បាន​បោះទីតាំង​ ស្ថិត​នៅ​ក្នុងភូមិ​ ជើងភ្នុំ​ ឃុំ​ត្រ​ញំ​ង​ប្រិ​យ​ ស្រុក​អន្លង់​វែង​ ។​

​ស្ថាប័ន​ដែល​បាន​ដាក់​កុងត្រូលជជុះ​ ខាងលើ​គឺ​មិន​បាន​បំពេញ​តួនាទី​ទៅ​តាម​បទបញ្ជាផ្ទៃក្នុង​អង្គភាព​របស់​ខ្លួន​ដោយ​មិន​បាន​ពិនិត្យ​ទៅ​លើ​ទំនិញ​ណាមួយ​នោះ​ទេ​គឺ​អង្គុយ​ចាំ​រាប់​តែ​ក្បាល​រថយន្ដ​ដឹក​ ទំនិញ​យក​លុយ​ដាក់​ក្នុង​ហោប៉ៅ​ខ្លួន​តែ​ ប៉ុណ្ណោះ​ ។​ ក្រុម​អាជីវករ​សុំ​មិន​បញ្ចេញ​ ឈ្មោះ​បានឱ្យ​ដឹង​ថា​ពួក​គាត់​ដឹក​ទំនិញ​ បន្ដិចបន្ដួច​យក​មក​លក់​ត្រូវ​បាន​បង់​នៅ​ច្រក​ទ្វារ​រួច​ត្រូវ​បង់​ឱ្យ​ស្ថាប័ន​បី​ផ្សេង​ទៀត​គឺ​នគរបាល​ប្រឆាំង​បទល្មើស​២​ស្ថាប័ន​ និង​គយ​ចល័ត​ក្រសួង​មួយ​ស្ថាប័ន​ផ្សេង​ ទៀត​អស់​ចំណេញ​ដោយ​ត្អូញត្អែរ​ថា​ មួយៗ​រកស៊ី​ចិញ្ចឹម​តែ​ប្ដី​គេ​រីឯ​ខ្លួនឯង​ ស៊ី​អត់​ស៊ី​ឃ្លាន​ ៕​

Odor_1 copy

...

ដោយ៖ ប៉ែន​ នួន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print