មីយ៉ាន់ម៉ា រឹបអូសបានគ្រឿងញៀនគិតជាទឹកប្រាក់ជិត១ពាន់លានដុល្លារអាមេរិក​ក្នុងឆ្នាំ​២០២០

ចែករំលែក៖

កម្លាំងទាហានមីយ៉ាន់ម៉ា បានប្រកាសឲ្យដឹងថា នៅក្នុងឆ្នាំ​២០២០ កន្លងមក កម្លាំងទាហានចាប់បានគ្រឿងញៀនជាច្រើន គិតជាទឹកប្រាក់ដល់ទៅ​១,៣ពាន់ពាន់លានKyat (ស្មើ ៩៨១លានដុល្លារអាមេរិក) ។
កម្លាំងទាហានមីយ៉ាន់ម៉ា រឹបអូសបានហេរ៉ូអុីន​ចំនួន1.438 គីឡូក្រាម ​ ​កញ្ឆា និងគ្រឿងញៀនគ្រាប់ មានម៉ាទឹកកក … រាប់រយលានគ្រាប់។​ មិនតែប៉ុណ្ណោះ​កម្លាំងទាហានមីយ៉ាន់ម៉ា​ក៏បានបំផ្លាញដំណាំគ្រឿងញៀននៅលើផ្ទៃដីដល់ទៅ​៤០ម៉ឺនម៉ែត្រការ៉េ ក្នុងឆ្នាំ​២០២០។
គ្រឿងញៀនភាគច្រើនចាប់បាននៅក្នុងរដ្ឋ Shan ​ រដ្ឋរ៉ាឃីន និងទីក្រុង​​ Yangon ផងដែរ​។ កម្លាំងទាហានមីយ៉ាន់ម៉ា បានបើកយុទ្ធនាការកម្ចាត់គ្រឿងញៀននៅទូទាំងប្រទេសដោយមានការចូលរួមពី​បណ្តាស្ថាប័នពាក់ព័ន្ធ ក្នុងនោះមានទាំងកម្លាំងសន្តិសុខផងដែរ។
មីយ៉ាន់ម៉ាជាប្រទេស​ដែលដាំដុះគ្រឿងញៀន ក៏ដូចជាផលិតគ្រឿងញៀនច្រើនជាងគេនៅក្នុងតំបន់ ។ គ្រឿងញៀនដែលចរាចរក្នុងតំបន់អាស៊ាន និងតំបន់ផ្សេងៗទៀតមានប្រភពមកពីមីយ៉ាន់ម៉ា ទាំងអស់៕ ដោយសាធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print