លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវបាននាំយកអំណោយបន្តិចបន្តួចជូនដល់អតីតយុទ្ធជននៅក្នុងខណ្ឌឫស្សីកែវដែលមានជីវភាពខ្វះខាតចំនួន២៤គ្រួសារ

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយន៍ឯក ស ថេត បានផ្តល់អំណោយប្រគល់ឱ្យអធិការខណ្ឌឫស្សីកែវយកទៅចែកជូនលោកពូ
អ្នកមីងដែលជាអតីតយុទ្ធជននៅក្នុងខណ្ឌឫស្សីកែវ ចំនួន២៤នាក់ ដែលមានជីវភាពខ្វះខាត នៅព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២១ ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវមានប្រាប់ឱ្យដឹងថា លោកទទួលអំណោយបន្តិចបន្តួចពី លោកឧត្តមសេនីយ៍ឯក ស ថេត ដើម្បីចែកជូនដល់ លោកពូ អ្នកមីង ដែលជាអតីតយុទ្ធជនបម្រើលើវិស័យនគរបាល ក្នុងខណ្ឌឫស្សីកែវ ដែលមានជីវភាពខ្វះខាត ហើយក៏ដើម្បីរំលឹកនៃការអរគុណដល់ពួកគាត់ដែលបម្រើលើវិស័យនគរបាលនៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវយើងនេះបានយ៉ាងល្អផងដែរ ។

លោក ហ៊ាង ថារ៉េត បន្តទៀតថា លោកនឹងធ្វើកម្មវិធីចែកអំណោយបន្តិចបន្តួច នេះជារៀងរាល់ឆ្នាំបន្តទៀតដើម្បីជួយសម្រួលដល់ជីវភាពរបស់លោកពូ អ្នកមីងដែលជាអតីតយុទ្ឌជនក្នុងខណ្ឌឫស្សីកែវ ដោយក្នុងម្នាក់ទទួលបានថវិកា៥ម៉ឺនរៀល, អង្ករ១បេ(២៥គ.ក្រ), មី១កេស, ភេសជ្ជៈ១កេស, ទឹកសុទ្ធ១កេស និងទឹកត្រី-ទឹកស៊ីអ៉ីវ២យួរ ជូនដល់អតីតយុទ្ធជននគរបាលខណ្ឌឫស្សីកែវ។

លោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវបានបន្តថានេះជាការដឹងគុណដល់អ៊ំ ពូ មីងដែលជាអតីតយុទ្ឋជនមានបទពិសោធន៍ បើគ្មានអតីតយុទ្ឋជនក្នុងការត្រួសត្រាយផ្លូវសម្រាប់ក្មេងៗជំនាន់ក្រោយទេគឺគ្មានថ្ងៃនេះឡើយ។ថ្ងៃនេះយើងមានសុខសន្តិភាពពេញបរិបូរណ៍ក៏ដោយសារអ៊ំ ពូ មីងជាអតីតយុទ្ឋជននេះដែរ៕ ដោយជីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print