ចិត្តសឿងណាស់ដែរ!! នារីម្នាក់បើករថយន្តព្រូសដេញតាមរថយន្តដឹកដែកហើយទៅកាក់ពីមុខឲ្យបុកថែមទៀតឡេីងខ្ទេច ព្រោះតែរថយន្តបង្កបេីកប៉ះតិចតួចមិនឈប់ទទួលខុសត្រូវ

ចែករំលែក៖

ភ្នំពេញ ៖ ពិតជាក្លាហានគ្រាន់បេី មែន…ដែលនារីម្នាក់បើករថយន្តតូយ៉ូតាព្រូស ខឹងនឹងបុុរសម្នាក់ដែលបើករថយន្តកុងតឺន័រមកបុករថយន្តគាត់ពីក្រោយរងការខូចខាតតិចតួចមិនព្រមឈប់ទទួលខុសត្រូវបានព្យាយាមបើករត់ ធ្វេីឲ្យនាងខឹងចិត្តក៏បេីករថយន្តដេញតាមហើយទៅឈប់ពីមុខរថយន្តកុងតឺរន័រឱ្យបុកបន្ថែម បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១០ និង០០នាទីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកេីតហេតុបានឲ្យដឹងថា ដំបូងគេឃេីញនារីម្នាក់ បេីករថយន្តម៉ាក Toyota Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BC-1364ធ្វេីដំណេីរតាមផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិចស្របទិសគ្នាជាមួយរថយន្តកុងតឺន័រ ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ3A-6001 ដោយបើកទន្ទឹមគ្នាតែមកដល់មុខម្ដុំមុខវត្តវាលស្បូវ ស្រាប់តែរថយន្តបង្កហេតុប្រភេទកុងតឺន័រដឹកដែកខាងលេីនេះបានមកដេញកៀររថយន្ត Toyota Prius របស់នារីក្លាហានបណ្ដាលឲ្យបែកស្តុបនិងកាងរថយន្តតិចតួច តែរថយន្តបង្កមិនឈប់ទទួលខុសត្រូវទេដោយព្យាយាមបើករត់តែត្រូវនារីខាងលេីបន្ថែមល្បឿនរថយន្តដេញតាមជិត១គីឡូម៉ែត្រទេីបទាន់ ហេីយសម្រេចចិត្តបួងចង្កូតរថយន្តទៅខាងឆ្វេងដៃរួចជាន់ហ្រ្វាំងឈប់ពីមុខរថយន្តបង្កហេតុ ធ្វើឱ្យរថយន្តបង្កបុកបន្ថែម អូសជាង៥ម៉ែត្របណ្តាលឲ្យរថយន្ត Toyota Prius រងការខូចខាតយ៉ាងដំណំ តែមិនធ្វេីឲ្យនារីខាងលេី ឬប្រជាពលរដ្ឋណាម្នាក់រងរបួសឡេីយ ។ ភ្លាមៗនោះនារីក្លាហានខាងលេីក៏បានស្រែកឲ្យប្រជាពលរដ្ឋជួយ និងឃាត់តៃកុងរថយន្តបង្កផងដែរ តែដោយឃេីញស្ថានភាពជាក់ស្ដែងសាហាវពេក ប្រជាពលរដ្ឋទ្រាំមិនបានក៏ដាក់តៃកុងរថយន្តបង្កម្នាក់១ដៃ១ជើងទន់ខ្លួនដេកសន្លប់ ត្រូវបានសមត្ថកិច្ចដឹកយកទៅពេទ្យផងដែរ ។

ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានធ្វេីការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដេីម្បីរង់ចាំដោះស្រាយតាមក្រោយ ៕ ដោយ ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print