ក្រុងប៉ោយបែតៈ មុននេះបន្តិចវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០១៦គេរាយការណ៍មកថាៈ បក្ខពួកចោរប្លន់ព្រឹកមិញនៅក្រុងប៉ោយបែតត្រូវសមត្ថកិច្ចច្បាមចាប់បាន២នាក់ បន្ទាប់ពីឡោមព័ទ្ធជាច្រើនម៉ោង ហើយសមត្ថកិច្ចឈានដល់ការចាប់យកវត្ថុតាងជាទ្រព្យសម្បត្តិ នឹងគ្រឿងអលង្ការបស់ជនរងគ្រោះមួយចំនួនធំ រួមទាំងកាំភ្លើងខ្លី២ដើមជាមធ្យោបាយប្រព្រឹត្តបទល្មើស។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសាកសួរ ស្រាវជ្រាវចាប់ខ្លួនមេខ្លោងបន្ត ។ សុខ ខេមរា







