ប្រធានាធិបតីម៉ិកស៊ិក ធ្វេីតេស្តវិជ្ជមានកូវីដ-១៩

ចែករំលែក៖

អន្តរជាតិ៖ប្រធានាធិបតីម៉ិកស៊ិក លោក​ Andres Manuel Lopez Obrador កាលពីល្ងាចថ្ងៃអាទិត្យទី២៤ខែមករាឆ្នាំ២០២១បានបង្ហោះនៅលេីបណ្ដាញសង្គម Twitter ផ្ទាល់ខ្លួនថាលោកធ្វេីតេស្តវិជ្ជមានកូវីដ១៩។ ប៉ុន្តែលោកសង្កត់ធ្ងន់ថា លោកស្ថិតក្នុងស្ថានភាពប្រក្រតី ដោយទទួលការព្យាបាល។

លោក Lopez Obrador បានសរសេរក្នុង Twitter យ៉ាងដូច្នេះថា៖«ខ្ញុំសោកស្តាយដោយជម្រាបជូនថា ខ្ញុំមានកូវីដ១៩។ ស្ថានភាពមិនធ្ងន់ធ្ងរទេ ខ្ញុំក៏បានទទួលការព្យាបាលរួចហើយ។ ខ្ញុំមានសុទិដ្ឋិនិយម ហើយយើងបន្តដំណើរទៅមុខទាំងអស់គ្នា»

បន្ថែមពីនេះ ប្រធានាធិបតីម៉ិកស៊ិករូបនេះ បានបញ្ជាក់ថាលោកនឹងបន្តការងារពីវិមានប្រធានាធិបតី ដែលក្នុងនោះមានគម្រោងហៅទូរសព្ទទៅកាន់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ទាក់ទងនឹងវ៉ាក់សាំង Sputnik V នាថ្ងៃចន្ទ ខាងមុខ។

មិនតែប៉ុណ្ណោះលោក Lopez Obrador ត្រូវបានគេសង្កេតឃើញថា មិនសូវចូលចិត្តពាក់ម៉ាស់នោះឡើយ បើទោះបីជាទទួលរងនូវការរិះគន់ក៏ដោយ។

គួរបញ្ជាក់ថាប្រទេសម៉ិកស៊ិកស្ថិតក្នុងចំណោមប្រទេសចំនួន១៨ ដែលមានករណីឆ្លងកូវីដ១៩លើស១លានករណី ហើយមានអ្នកស្លាប់ជិត១៥ម៉ឺននាក់ ដែលច្រើនជាងគេបន្ទាប់ពីសហរដ្ឋអាមេរិក ប្រេស៊ីល និងឥណ្ឌា៕ដោយ៖សតារា

...

រូបភាព៖CNN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print