ករណីផ្ទុះស្ថានីយអគ្គិសនី Didcot ស្ថិតក្នុងស្រុក Oxfordshire ប្រទេសអង់ គ្លេសនៅវេលាម៉ោង១៦ម៉ោងក្នុងតំបន់ ថ្ងៃទី២៣ ខែកុម្ភៈ។ ក្រុមពន្លត់អគ្គិភ័យ បានទៅដល់កន្លែងកើតហេតុភ្លាមៗដើម្បី គ្រប់គ្រងស្ថានភាព និងជួយសង្គ្រោះ មនុស្ស ។ ក្រុមសង្គ្រោះក៏បានបញ្ជាក់ថា មានមនុស្សម្នាក់ស្លាប់ និង៥នាក់រង របួស ។ អនុប្រធានមន្ទីរសង្គ្រោះបន្ទាន់ ណាតហាន Travis បានឱ្យដឹងថា អ្នករង របួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗនោះ។
កន្លងមកស្ថានីយអគ្គិសនី Didcot A ត្រូវបានបិទទ្វារកាលពីឆ្នាំ២០១៣ដើម្បី ធ្វើការជួសជុល ។ អ្នកនាំពាក្យក្រុម ហ៊ុនអគ្គិសនី Npover បានឱ្យដឹងថា “យើងអាចបញ្ជាក់បានថា មានករណី ផ្ទុះនៅវេលាម៉ោង១៦បណ្ដាលឱ្យផ្នែក មួយនៃស្ថានីយ Didcot A ត្រូវបាក់ស្រុត បណ្ដាលឱ្យមានមនុស្សស្លាប់និងរបួស កើនឡើង។ យើងខ្ញុំសូមរំលែកទុក្ខដល់ គ្រួសារជនរងគ្រោះស្លាប់នៅក្នុងហេតុ ការណ៍ផ្ទុះខាងលើ” ៕ ម៉ែវ សាធី







