លោក ហ៊ុន ម៉ាណែត បានឧបត្ថម្ភសម្ភារប្រើប្រាស់មួយចំនួន ជូនដល់កងពលតូចអន្តរាគមន៍លេខ១

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ បានឧបត្ថម្ភសម្ភារប្រើប្រាស់មួយចំនួនជូនដល់ កងពលតូចអន្តរាគមន៍លេខ១ដើម្បីប្រើប្រាស់ បម្រើដល់កិច្ចការងារប្រចាំថ្ងៃ របស់អង្គភាព។

សូមបញ្ជាក់ថា ការឧបត្ថម្ភសម្ភារការិយាល័យ ជូនដល់កងពលតូចអន្តរាគមន៍លេខ១ នៅពេលនេះរួមមាន ម៉ាស៊ីនបញ្ចាំងស្លាយ ចំនួន ២គ្រឿង កុំព្យូទ័រយួរដៃ ចំនួន ០២គ្រឿង ឧបករណ៍បំពងសំលេង ចំនួន០២គ្រឿង ខ្សែពួរ ចំនួន៦០០ម៉ែត្រ កងអក្សរD ចំនួន៤០កង កងលេខ ៨ ចំនួន ៤០កង និងពោះវៀនកង់ ចំនួន ៤០គ្រាប់។

ពិធីប្រគល់-ទទួល ត្រូវបានប្រារព្ធធ្វើឡើង ដោយមានការអញ្ជើញចូលរួមពីតំណាងកងពលតូចអន្តរាគមន៍លេខ១ និងអនុសេនីយ៍ឯក ឆាយ ថុនា នាយផ្នែកលិខិតស្នាម និងត្រា ការិយាល័យរដ្ឋបាល នៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ព្រមទាំងនាយទាហានមួយចំនួនទៀតផងដែរ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print