រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្ដីពី ការផ្ដល់ និងការប្រើប្រាស់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ នៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លិខិតឆ្លងដែនការទូតចេញថ្វាយ និងជូនដល់ឥស្សរជនជាន់ខ្ពស់ និងមន្ត្រីការទូតខ្មែរទៅតាមលំដាប់ នៃឋានន្តរសក្តិ និងមុខតំណែង ព្រមទាំងសហព័ទ្ធ និងកូនដែលនៅក្នុងបន្ទុកនៅលីវ ហើយមានអាយុក្រោម ១៨ ឆ្នាំ ដូចខាងក្រោម៖

១- ព្រះមហាវីរក្សត្រ ព្រះវររាជមាតា ព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី ឬសម្តេចព្រះរាជអគ្គមហេសី។ 

២- ព្រះរាជបុត្រា ព្រះរាជបុត្រី ព្រមទាំងព្រះរាជវង្សានុវង្ស ដែលមានក្នុងបញ្ជីរៀបចំដោយក្រសួងព្រះបរម រាជវាំង ដោយមានការឯកភាពពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

៣- ប្រធាន អនុប្រធាន និងសមាជិកព្រឹទ្ធសភា ប្រធាន អនុប្រធាន និងសមាជិករដ្ឋសភា។

៤- ប្រធាន និងសមាជិកក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ។

៥- នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី សមាជិកនៃរាជរដ្ឋាភិបាល និងទេសាភិបាលធនាគារជាតិនៃកម្ពុជា។ 

៦- ប្រធានតុលាការកំពូល អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល ។

៧- អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិ។

៨- ឧត្តមប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រ និងឥស្សរជនដែលមានងារជាសម្តេច។

៩- អតីតប្រធានព្រឹទ្ធសភា អតីតប្រធានរដ្ឋសភា អតីតនាយករដ្ឋមន្ត្រី អតីតឧបនាយករដ្ឋមន្ត្រី និង អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ 

១០- នាយកខុទ្ទកាល័យព្រះមហាក្សត្រ នាយកខុទ្ទកាល័យប្រធានព្រឹទ្ធសភា នាយកខុទ្ទកាល័យប្រធានរដ្ឋសភា នាយកខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដែលតែងតាំងដោយព្រះរាជក្រឹត្យ។ 

១១- ប្រធានពិធីការរបស់ព្រះមហាក្សត្រ ប្រធានពិធីការរបស់ប្រធានព្រឹទ្ធសភា ប្រធានពិធីការរបស់ ប្រធានរដ្ឋសភា និងប្រធានពិធីការរបស់នាយករដ្ឋមន្ត្រី។

១២- មន្ត្រីការទូតចាប់ពីអនុព័ន្ធឡើងទៅ ដែលត្រូវទៅបំពេញការងារនៅស្ថានតំណាងកម្ពុជាប្រចាំនៅ បរទេស។

សូមអាននូវខ្លឹមសារ រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្ដីពី ការផ្ដល់ និងការប្រើប្រាស់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ នៃព្រះរាជាណាចក្រកម្ពុជា ដូចខាងក្រោម ៕

...

ដោយ៖សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print