បេីករុឺម៉កសណ្ដោង​បព្ច្រាសទិសដៅចរាចរណ៍ជ្រុលទៅបុកម៉ូតូដឹកពោត​បណ្ដាលឲ្យស្ត្រីម្នាក់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​ ៖​ ស្ត្រីម្នាក់ជាអ្នកប្រកបមុខរបរលក់ពោតបានរងរបួសជើងយ៉ាងធ្ងន់ធ្ងរត្រូវបានប្រជាពលរដ្ឋទាក់ទងទៅរថយន្តសាមុយដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ​ បន្ទាប់ពីត្រូវរុឺម៉កសណ្ដោងមួយគ្រឿងបើកលឿនបញ្រ្ចាសទិសដៅចរាចរណ៍ជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញទំហឹង​ កាលពីវេលាម៉ោង៩​ និង២០នាទីយប់ថ្ងៃទី២៥​ ខែមករា​ ឆ្នាំ​២០២១​ តាមបណ្តោយផ្លូវព្រះមុនីរ៉េត​ ក្នុងសង្កាត់ស្ទឹងមានជ័យទី២  ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកគុបជ្រុង​ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ តាកែវ 1F-1859 បើកបរដោយស្ត្រីម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ​មានមុខរបរជាអ្នកលក់ពោត​ បានធ្វើដំណើរតាមផ្លូវព្រះមុនីរ៉េត​ ទិសដៅពីលិចទៅកេីត​ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់សង្ស័យស្រវឹងស្រា​ បានបើកម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿងបើកបញ្ច្រាសទិសចរាចរណ៍ពីកេីតទៅលិចក្នុងល្បឿនលឿនល្មម​ ហេីយក៏ជ្រុលទៅបុកម៉ូតូស្ត្រីរងគ្រោះពេញទំហឹងបណ្ដាលឲ្យរងរបួសជើងយ៉ាងធ្ងន់ធ្ងរត្រូវបានប្រជាពលរដ្ឋទាក់ទងទៅរថយន្តសាមុយដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ​ ចំណែកជនបង្កត្រូវបានសមត្ថកិច្ចយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ផងដែរ​ ។ 

​   ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ​ ហេីយធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះនិងម៉ូតូសណ្ដោងរុឺម៉កជនបង្កទៅរក្សាទុកនៅប៉ុស្តិ៍ស្ទឹងមានជ័យទី២​ រង់ចាំដោះស្រាយតាមក្រោយ​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

...

       

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print