យុវជនពីរនាក់ជិះម៉ូតូនៅតាមដងផ្លូវសុខៗស្រាប់តែមានជនសង្ស័យពីរនាក់ជិះម៉ូតូមកពីក្រោយធាក់ផ្តួលបណ្តាលឱ្យដួលរងរបួសយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ យុវជនពីរនាក់បានរងរបួសដៃជើងយ៉ាងដំណំ បន្ទាប់ពីបានជិះម៉ូតូមួយគ្រឿងមកពីទិញថ្នាំបន្តក់ភ្នែកឲ្យមិត្តភក្តិ ហើយពេលត្រឡប់មកផ្ទះវិញត្រូវជនសង្ស័យពីរនាក់ជិះម៉ូតូតាមមកពីក្រោយរួចធាក់ផ្តួលទៅលើទៅចិញ្ចើមផ្លូវ កាលពីវេលាម៉ោង១១ យប់ថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សុីខាងកើតស្ពានអាកាសដីហុយប្រមាណជាង១០០ ម៉ែត្រ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង1K-8106 ទៅទិញថ្នាំបន្តក់ភ្នែកនៅឯម្ដុំជ្រោយចង្វា លុះទិញបានហើយក៏នាំគ្នាជិះម៉ូតូត្រឡប់មកផ្ទះវិញដោយធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច។ លុះជិះមកដល់ចំណុចកើតហេតុខាងលើ ជិតដល់ផ្ទះហើយស្រាប់តែមានជនសង្ស័យពីរនាក់ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿងមិនចាំស្លាកលេខមកពីក្រោយធាក់ម៉ូតូរបស់គាត់ផ្តួលទៅលើចិញ្ចើមផ្លូវធ្វើឲ្យគាត់ទាំងពីរនាក់ដួលរងរបួសដៃជើងយ៉ាងដំណំ ចំណែកម៉ូតូរងការខូចខាតបន្តិចបន្តួច។រីឯជនសង្ស័យក្រោយពីធ្វើសកម្មភាពធាក់ម៉ូតូគាត់ឱ្យដួលរួចហើយបាននាំគ្នាបន្តែមល្បឿនម៉ូតូសំដៅទៅទិសខាងលិចបាត់ស្រមោលទៅ។

ក្រោយកើតហេតុជនរងគ្រោះទាំងពីរនាក់មិនបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលនោះទេ គឺបាននាំគ្នាជិះម៉ូតូបន្តដំណើរទៅផ្ទះវិញនិងព្យាបាលរបួសដោយខ្លួនឯង៕ ផេង ភាព

...

     

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print