ភ្នំពេញ, លោក សុខ ឥសាន អ្នកនាំពាក្យគណៈបក្សប្រជាជនកម្ពុជា បានបន្តធ្វើការវិភាគបញ្ហានយោបាយ យ៉ាងដូច្នេះទៀតថា,
១- មេរោគចង្រៃបំផុតក្នុងការបំបែកបំបាក់សង្គមកម្ពុជានិងពិភពលោក = គឺគំនិតមនោគមវិជ្ជានិងអត្តនោម័តបុគ្គលរបស់វិទ្យុអារង្សុីសេរីតែម្តង ?
២- សម្តេចតេជោហ៊ុន សែនធ្វេីអ្វីដេីម្បីបក្សពួក = បក្សពួកសម្តេចតេជោ ហ៊ុន សែន គឺប្រជាជនកម្ពុជា ។
៣- បេីវេជ្ជសាស្ត្រចិនអន់ខ្សោយដូចជនខ្លះថានោះ = ប្រហែលជាប្រជាជនចិនមិនកេីនឡេីងដល់ជិត១៥០០លាននាក់ទេ ?
៤- បើថាស៊ូលំបាកដើម្បីជាតិ = ដល់ជួបលំបាកកុំស្រែកអី ។
៥- ក្នុងការដោះស្រាយវិវាទការងារជូនកម្មករ = បេីផ្អែកលេីច្បាប់ជាមូលដ្ឋាននឹងមិនមានបញ្ហាអ្វីឡេីយខូចតែមានការលូកដៃពីខាងក្រៅដែលនាំឲ្យស្មុគ្រស្មាញ ?
៦- ល្មមដឹងខ្លួនហេីយក្មួយៗ = បេីតេទៅគេចុចបិទទូរស័ព្ទធ្វេីម៉េចបានព៌ត៌មានផ្សាយទៅ ?
៧- ទណ្ឌិតរត់ចោលស្រុកនៅតែធ្មេចភ្នែកស្រែកញុះញង់ពីក្រៅប្រទេស = តេីបានការអីទៅ វាគ្រាន់តែបានកំដរជីវិតទម្រាំដល់ថ្ងៃអវសាន ?
៨- ទណ្ឌិតរត់ចោលស្រុកខិតខំស្រែកថាក្តៅត្រជាក់យ៉ាងណា = ក៏ទណ្ឌិតរូបនេះគ្មានវាសនាបានចូលស្រុកវិញដែរ ?
៩- អ្វីទៅជាសហមេដឹកនាំ ? = ទោះខំភ្ជាប់ខ្លួនយ៉ាងណាក៏ដោយក៏គ្មានតួនាទីអ្វីដែរ ?
១០- បានអីដែលគណបក្សកាន់អំណាចចាញ់ ? = បេីខ្លួនឯងនៅឯជេីងមេឃឯណោះនោះ ? ៕
ដោយ, សិលា