បិតាវិស្វកររបស់ Apple ប្រកាសថាលាឈប់ពីមុខតំណែង និងទៅកាន់គម្រោងថ្មី

ចែករំលែក៖

អន្តរជាតិ៖​ លោក Dan Riccio បិតាវិស្វករខាងផ្នែក Hardware របស់ក្រុមហ៊ុន Apple បានប្រកាសថា បានលាឈប់ពីមុខតំណែង ដោយត្រូវទៅកាន់គម្រោងថ្មីរបស់ Apple នៅឯក្រៅប្រទេស ប៉ុន្តែមិនបានបញ្ជាក់ថាគម្រោងថ្មីរបស់ Apple នោះគឺជាអ្វីទេ។​ ខណៈដែលគេសង្ស័យថាជាគម្រោង Apple Car។

លោក Riccio ដែលបានបម្រើការងារនៅក្នុងក្រុមហ៊ុន Apple ជាងពីរទសវត្សមកហើយនោះ បានលាឈប់ពីតំណែង ប្រធានផ្នែកវិស្វករHardware ដែលតម្រូវឱ្យលោក John Ternus បុគ្គលិកជាន់ខ្ពស់របស់ Apple ទទួលការងារនេះជំនួសវិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters ។

សូមជម្រាបថា លោក Dan Riccio ត្រូវបានគេដឹងថា ជាបិតាវិស្វកររបស់ផ្នែក Hardware របស់ក្រុមហ៊ុន Apple ដោយកាន់កាប់ការងារជាអ្នករចនាម៉ូដផលិតផល និងកាន់កាប់ផ្នែកវិស្វកម្មទៅលើផលិតផល iPad កាលពីឆ្នាំ២០១០ និងក្រោយមកទៀត ត្រូវបាន Apple ប្រកាសឱ្យទទួលបន្ទុក ដឹកនាំក្រុមផលិត Mac, iPhone, iPad និង iPod ទៅលើផ្នែកវិស្វកម្ម។

គួរបញ្ជាក់ដែរថា ចំពោះគម្រោងថ្មីដែលលោក Riccio ត្រូវទៅកាន់នោះ ត្រូវបានគេសង្ស័យថា ជាគម្រោងផលិតរថយន្តបើកបរដោយស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Apple ដែលក្នុងនោះ Apple ជាអ្នកផលិតបច្ចេកវិទ្យា និងថាមពលថ្មដោយខ្លួនឯង ហើយគ្រោងនឹងដាក់ដំណើរការនៅឆ្នាំ២០២៤ខាងមុននេះ៕ដោយ៖ស​ តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print