កិច្ចប្រជុំអនុគណៈកម្មការខ្លឹមសារនៃការរៀបចំកិច្ចប្រជុំអាស៊ានឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំអនុគណៈកម្មការខ្លឹមសារ នៃការរៀបចំកិច្ចប្រជុំអាស៊ាន ឆ្នាំ២០២២ ក្នុងគោលបំណងពិភាក្សាលើអាទិភាពរបស់ ASCC ដើម្បីត្រៀមរៀបចំកិច្ចប្រជុំអាស៊ាន ឆ្នាំ២០២២ ដែលកម្ពុជាប្រធានក្នុងកិច្ចប្រជុំនេះ។

កិច្ចប្រជុំនេះបានពិភាក្សាទៅលើការពង្រឹងសមត្ថភាព លើសមាជិកអនុគណៈកម្មការ ASCC ដែលមានក្រុមការងារលេខាធិការដ្ឋាន មានតួនាទីជាអ្នកសម្របសម្រួល ទាំងការងារសម្របសម្រួលនៅក្នុងប្រទេស ទាំងការងារសម្របសម្រួលអន្តរប្រទេសផ្សេងៗទៀត នៅក្នុងតំបន់អាស៊ាន ដែលមានការសម្របសម្រួល ទាំងកម្រិតថ្នាក់ដឹកនាំ ទាំងកម្រិតឧត្ដមមន្ត្រី។

ដោយឡែកក្រុមបច្ចេកទេស ដែលមានតួនាទីរៀបចំខ្លឹមសារ ដើម្បីរៀបចំគណៈកម្មការពិនិត្យ និងសម្រេច និងរៀបចំលិខិតរដ្ឋបាលផ្សេងៗទៀត។ មុននឹងឈានទៅដល់កិច្ចប្រជុំកម្រិត ASCC មានកិច្ចប្រជុំកម្រិតបច្ចេកទេសជាច្រើន ដូច្នេះយើងត្រូវត្រៀមខ្លួនក្នុងការរៀបចំលេខាធិការដ្ឋាននេះឱ្យបានរឹងមាំ ទើបអាចឈានទៅសម្រេចកិច្ចប្រជុំ ASCC បានជោគជ័យ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោករដ្ឋលេខាធិការ និងសមាជិកអនុគណៈកម្មការ ASCC មួយចំនួនទៀត៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print